ថៃ៖ ក្នុងពេលនេះ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសជិតខាងរបស់យើងដូចជាប្រទេសថៃ វៀតណាម និងប្រទេសឡាវ គឺហាក់បីដូចជាមិនទាន់ធ្លាក់ចុះវិញនៅឡើយនោះទេ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃ នៅតែបន្តឡើងរៀងរាល់ថ្ងៃ។
ដោយឡែក ចំពោះប្រទេសជិតរបស់កម្ពុជា ដែលមានចំនួនប្រជាជនឆ្លងកូវីដ១៩ច្រើនជាងគេ គឺជាប្រទេសថៃ ដែលមានអ្នកឆ្លងសរុប ២,៣៧៧,៥០០ ឆ្លងថ្មី ៧,៦៨៦ ស្លា.ប់សរុប២២,០៣៥ ស្លា.ប់ថ្មី ១៣នាក់ ចំណែកលេខបន្ទាប់វិញគឺជាប្រទេសវៀតណាម មានអ្នកឆ្លងសរុប ២,១៤១,៤២២ ឆ្លងថ្មី ១៤,៩៧៨ ស្លា.ប់សរុប ៣៦,៧១៩ ស្លា.ប់ថ្មី ១២៣នាក់ និងចុងក្រោយជាប្រទេសឡាវ មានអ្នកឆ្លងសរុប ១២៩,៩៥៣ ឆ្លងថ្មី ៤១៧ ស្លា.ប់សរុប ៥២៦ ស្លា.ប់ថ្មី ២នាក់។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្ន និងគោរពច្បាប់រដ្ឋបាល វិធានការ៣កុំ៣ការពារទាំងអស់គ្នា៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]