ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការសន្យាដែលបានលើកឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលលោកអភិបាលខេត្តកំពង់ស្ពឺបានទៅចូលរួមកាត់កញ្ចប់វិញ្ញាសារនៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញប្រគល់ម៉ូតូជូនដល់បេក្ខជននិទ្ទេស A ចំនួន៣៣នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១កន្លងទៅ។

យ៉ាងណាមិញនៅក្នុងកម្មវិធីកាលពីព្រឹកមិញនេះ សិស្សានុសិស្សដែលជាបេក្ខភាពនិទ្ទេសA ទតអស់ទទួលបានម៉ូតូម៉ាក Honda Beat ស៊េរីថ្មីម្នាក់មួយគ្រឿងដ៏ស្រស់ស្អាត បកចេញពីកេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ជូនផងដែរថា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺមានបេក្ខជនបានដាក់ពាក្យសុំប្រឡងចំនួន ៤,៥៥៥នាក់ ក្នុងនោះទទួលបាននិទ្ទេស A មានរហូតដល់ទៅ៣៣នាក់៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA
ទិដ្ឋភាពពិធីចែកម៉ូតូជូនសិស្សនិទ្ទេសA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]