ហ្វេសប៊ុក÷ ដូចពាក្យចាស់លោកថា គុណម្តាយធ្ងន់លើសប្រថពី កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន ប្រិយមិត្តដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញរូបថតប៉ុន្មានសន្លឹករបស់អ្នកមីងម្នាក់មានមុខរបរជាអ្នកដើរទិញ និងរើសអេតចាយ ឈរជិតកូនស្រីក្នុងសម្លៀកបំពាក់សិស្សសាលាឯកជនល្អមួយ ក្នុងទឹកមុខញញឹមរហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នាស៊ែរព្រោងព្រាតតែម្តង។

យ៉ាងណាមិញនៅក្នុងរូបថតនោះ បានបង្ហាញពីសកម្មភាពរបស់អ្នកមីងជាម្តាយកម្សត់ ដើររើសអេតចាយបណ្តើរ បើករុឺម៉កទិញអេតចាយបណ្តើរ ដើម្បីសន្សំលុយទុកឲ្យកូនស្រីបណ្តូលចិត្តបានរៀនសាលាល្អ ដោយសង្ឃឹមក្នុងចិត្តថាកូនស្រីនឹងមានអានាគតល្អ និងភ្លឺស្វាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា ក្រោយបានឃើញពីភាពខំប្រឹងរបស់អ្នកមីងជាម្តាយខាងលើរួចមក មានមហាជនដែលជាអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចុចlike និងស៊ែរ អមដោយមិនលើកសរសើរពីទឹកចិត្តលះបង់ដ៏ធំធេងរបស់អ្នកមីងដើម្បីកូន៕

ចង់ឃើញកាន់តែច្បាស់ ថាតើអ្នកមីងតស៊ូដើម្បីកូនស្រីយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

អ្នកម្តាយកម្សត់
អ្នកមីងកំពុងប្រមូលអេតចាយ
អ្នកមីង និងកូនស្រី
អ្នកមីង និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]