កូរ៉េខាងត្បូង៖ ភាពស្រស់ស្អាត និងភាពទាក់ទាញរបស់តារាចម្រៀង Lisa គឺជាអ្វីដែលមិនត្រូវការភស្តុតាងបន្ថែមនោះទេ ព្រោះតែសមត្ថភាពរបស់នាង ក្នុងការបញ្ជូនឥទ្ធិពលទៅក្នុងទំនិញម៉ូដនីមួយៗ មិនថានាងមានតម្លៃថ្លៃប៉ុណ្ណា នាងត្រូវបានស្វាគមន៍ពីផ្ទះម៉ូដលំដាប់ខ្ពស់ដូចជា Celine រហូតដល់ម៉ាកគ្រឿងអលង្ការ Bvlgari ជាដើម។
ជាឧទាហរណ៍ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយបង្អស់របស់ Bvlgari នៅក្នុងប្រទេសកូរ៉េ តារាស្រីរូបនេះ បានបង្ហាញខ្លួន គ្រឿងអលង្ការតម្លៃរាប់ពាន់លានដុល្លារ បានក្លាយជា ប្រធានរបស់អ្នកនិយមលេងអ៉ីនធឺណែត ជាមួយនឹងការលេចខ្លួន នៃរូបរាងថ្មី ដ៏ស្រស់ស្អាតរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងដូចសព្វរាល់ដង តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បានទាមទារ ក៏ដូចជាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលបានធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ពីស្ទាយ៍តុបតែងខ្លួន ក្នុងការបង្ហាញខ្លួនរបស់នាងលើកនេះ មិនថាឈុត ការលេងម៉ូតសក់ និងគ្រឿងអលង្ការជាដើម។
ទៀតសោតខាងក្រោមនេះ ដែលម្ចាស់បទ «LALISA» បានគ្រងក្នុងឈុតរ៉ូបពណ៌ខ្មៅ អូសដី វាលខ្នង បញ្ចេញល្វែងក្រោយ មានភាពលេចធ្លោ ក៏ដូចជាទាក់ទាញ នៅពលដែលនាងស្លៀករ៉ូបមួយនេះ ជាពិសេសគ្រឿងអលង្ការ មានតម្លៃ ដែលរំលេចលើដងខ្លួន សម៉ង់ខៃរបស់នាងទៀតផងនោះ គឺថាមិនសង្ស័យនោះទេ ដែលនាងជា «brand spokesperson» នៃគ្រឿងអលង្ការខ្ពស់ម៉ូតថ្មីរបស់ Bvlgari មួយនេះ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]