សេអ៊ូល៖ តារាសម្ដែងវ័យ ៤៥ ឆ្នាំ លោក Kwon Sang Woo បង្ហាញរាងសង្ហា ដែលជះមិនស្ទើ និងមានសុខភាពមាំមួន ក្នុងទស្សនាវដ្តីម៉ូដដំបូងប្រចាំឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៃការបញ្ចេញរូបភាពថ្មីរបស់លោកបែបនេះ។

ជាក់ស្តែងតារាសម្តែងរូបនេះ បានរក្សា​រាង​កាយ​មាំមួនបានយ៉ាងល្អ ដោយ​គ្មាន​ខ្លាញ់​លើស​នៅ​លើ​ក្បាល​ពោះ ដោយបានឃើញរាបស្មើ សុទ្ធតែសាច់ដុំតែម្តង ដែលស្ថិតនៅក្នុងវ័យកាន់តែជ្រេមែន តែរូបលោក បានកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់រាងកាយរបស់លោក មានរាងកាយពោរពេញទៅដោយសាច់ដុំបែបនេះ ដែលបានធ្វើឲ្យ មើលទៅកាន់តែក្មេងជាងវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ភរិយា និងកូនរបស់ Kwon Sang Woo បច្ចុប្បន្នកំពុងនៅសហរដ្ឋអាមេរិក ដូច្នេះហើយ តារាសម្តែងរូបនេះ ធ្វើដំណើររវាងសហរដ្ឋអាមេរិក និងកូរ៉េ ដើម្បីធ្វើការ និងមើលថែគ្រួសាររបស់លោក។ តារាប្រុសរូបនេះបានសាងកេរ្តិ៍ឈ្មោះ ក្នុងរឿងជាច្រើន ដែលក្នុងមាន «ជណ្តើរសួគ៌» ជាដើម៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]