ភ្នំពេញ៖ អតិថិជននិងអ្នកគាំទ្រផលិតផលខ្មែររាប់ពាន់នាក់ត្រូវបានរំពឹងថា នឹងចូលរួមក្នុងពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងរៀបចំធ្វើឡើងក្នុងពេលឆាប់ៗនេះក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យក្នុងការតាំងពិព័រណ៍ក្នុងខេត្តសៀមរាប ដែលមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើន ដោយក្រុមហ៊ុនផលិតក្នុងស្រុក។

យោងតាមក្រុមហ៊ុន Beyond Retail Business Cambodia ដែលកំពុងរៀបចំពិព័រណ៍នេះក្នុងនាមឱ្យសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពមួយក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអ្នកទស្សនារាប់ពាន់នាក់ដែលបានចូលរួមក្នុងពិពិរណ៍នេះ ដែលបានរៀបចំធ្វើឡើងនៅអង្គរប៉ាវីស ក្នុងទីក្រុងសៀមរាបពីថ្ងៃទី០៨ ដល់ទី០៩ ខែមករា ឆ្នាំ២០២២។ អ្នកទស្សទាកាន់តែច្រើនថែមទៀត ត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍នាពេលខាងមុខនេះក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែមករា។

កញ្ញា ច័ន្ទ សីមា ប្រធានគម្រោងនៃក្រុមហ៊ុន Beyond Retail Business Cambodia ដែលទទួលខុសត្រូវលើការរៀបចំពិព័រណ៍នេះ បានថ្លែងថា៖
ពិព័រណ៍នៅរាជធានីភ្នំពេញលើកទី១ នឹងធ្វើឡើងនៅថ្ងៃទី២៩ និង៣០ ខែមករា នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលនឹងមានការតាំងបង្ហាញផលិតផលតុបតែងផ្ទះ និងផលិតផលម៉ូដនិងគ្រឿងតុបតែង ហើយផលិតផលសុខុមាលភាព និងផលិតផលម្ហូបអាហារនឹងតាំងបង្ហាញនៅថ្ងៃទី០៥ និងទី០៦ ខែកុម្ភៈ។
ពិព័រណ៍ផ្សេងៗទៀតគ្រោងនឹងធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ដែលនឹងមានការតាំងបង្ហាញផលិតផលសុខុមាលភាព និងផលិតផលម្ហូបអាហារ ហើយផលិតផលតុបតែងផ្ទះ និងផលិតផលម៉ូដនិងគ្រឿងតុបតែងនឹងត្រូវបានតាំងបង្ហាញនៅថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ។
កញ្ញា ច័ន្ទ សីមា បានបន្ថែមថា៖

ផលិតផលដែលរំពឹងថានឹងត្រូវយកមកតាំងបង្ហាញ រួមមានសម្លៀកបំពាក់ និងគ្រឿងតុបតែងសម្លៀកបំពាក់ សាប៊ូនិងប្រេងផលិតក្នុងស្រុក ព្រមទាំងម្ហូបអាហារផលិតក្នុងស្រុក និងផលិតផលកសិកម្ម។
ដោយសារមានការគាំទ្រខ្លាំងពីអង្គរប៉ាវីស ក្រុមហ៊ុន ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង ពិព័រណ៍នេះនឹងបង្ហាញបទពិសោធដ៏អស្ចារ្យអំពីផលិតផលខ្មែរ។
យោងតាមក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតកម្ពុជាដែលមានបំណងចង់រួមក្នុងការតាំងបង្ហាញផលិតផលនេះ ចាំបាច់ត្រូវបំពេញលក្ខណៈវិនិច្ឆ័យមួយចំនួន រួមទាំងការធ្វើតេស្ដទាក់ទងនឹងប្រភពដើម និងគុណភាពផលិតផលផងដែរ។ ក្រុមហ៊ុនដែលចង់ចូលរួម ក៏នឹងតម្រូវឱ្យផ្ដល់ព័ត៌មានអំពីការទទួលខុសត្រូវផ្នែកក្រមសីលធម៌របស់ក្រុមហ៊ុនផលិតផងដែរ។

ក្រុមហ៊ុនផលិតកម្ពុជាណាមួយ ដែលមានបំណងចង់ដាក់ពាក្យចូលរួមក្នុងដំណើរការទទួលការជ្រើសរើស ដើម្បីបានតាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន អាចធ្វើការទាញយក និងដាក់ពាក្យសុំតាមរយៈតំណភ្ជាប់នេះhttps://forms.gle/v89G3maFY1E6yn7Z8។
ក្រុមហ៊ុន ជីប ម៉ុង និងអង្គរប៉ាវីស គឺជាអ្នកឧបត្ថម្ភពិព័រណ៍ «មោនទភាពកម្ពុជា» នេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]