ហុងកុង៖ កណ្តុរមួយក្បាលដែលត្រូវបានប្រគល់ឱ្យអាជ្ញាធរហុងកុង ដោយម្ចាស់សត្វចិញ្ចឹមម្នាក់ ត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានរ៉យទ័រ។

នេះគឺជាលើកទីមួយដែលស្ថិតក្រោមការថែទាំរបស់ម្ចាស់ចិញ្ចឹមម្នាក់ តេស្តរកឃើញវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ អាជ្ញាធរក្រុងហុងកុង បានចេញបញ្ជាឱ្យសម្លាប់សត្វកណ្តុល ប្រមាណ ២,០០០ ក្បាល នៅក្នុងហាងលក់សត្វចិញ្ចឹម និង កន្លែងស្តុកទុក ចំនួន ៣៤កន្លែង ក្រោយពីមានការផ្ទុះឡើងនូវករណីឆ្លងកូវីដ១៩ នៅក្នុងហាងលក់សត្វចិញ្ចឹម។ ក្នុងនោះ ថ្ងៃទី២២ ខែមករា អាជ្ញាធរ ក៏បានស្នើសុំដល់ម្ចាស់សត្វចិញ្ចឹម ធ្វើការប្រគល់សត្វទាំងនោះ ដើម្បីឱ្យអាជ្ញាធរសម្លាប់ កាត់ផ្តាច់ការចម្លង។

យោងតាមការចុះផ្សាយរបស់សារព័ត៍មាន រ៉យទ័រ (Reuters) មានកណ្តុរ ចំនួន ២,២០០​ក្បាលជាង ត្រូវបានសម្លាប់ ចាប់តាំងអាជ្ញាធរចេញបញ្ជា។

ទោះបីជាមានការតវ៉ាជាសាធារណៈពីក្រុមអភិរក្សសត្វ និងញត្តិប្រឆាំងនឹងដំណើរការនេះយ៉ាងណាក្តី អាជ្ញាធរហុងកុងថា វិធានការសម្លាប់សត្វកណ្តុរទាំងនោះ ជារឿងចាំបាច់។

ទន្ទឹមនេះ មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam ក៏បានគាំទ្រវិធានការដាក់ចេញដោយអាជ្ញាធរនេះដែរ ដោយលោកស្រីបានថ្លែងថា៖ «ខ្ញុំយល់ថា ម្ចាស់សត្វចិញ្ចឹម មិនសប្បាយចំពោះវិធានការនេះឡើយ តែផលប្រយោជន៍សាធារណៈដ៏ធំបំផុតគឺការទប់ស្កាត់ជំងឺរាតត្បាត»៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Mothership Sg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]