ពិត​ណាស់ រោគសញ្ញា​នៃ​វីរុស​កូវីដ-១៩​ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ ក៏​ដូចជា​អាលែកហ្ស៊ី​ដែរ​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​មាន​ការ​​ពិបាក​បែងចែក​។ ជាក់​ស្ដែង​​ នៅ​អំឡុង​ពេល​​នៃ​ការ​រាតត្បាត​នៃ​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ ​ជា​ទូទៅ​ មិន​​លេច​ចេញ​អាការៈ​ឈឺ​ធ្ងន់ធ្ងរ​ឡើយ​ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ថា​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា និង​បង្កើន​ហានិភ័យ​​នៃ​ការ​ឆ្លង​កាន់​តែ​ច្រើន​ឡើង​។

ដូច្នេះ​ហើយ​ ការ​យល់​ដឹង​ពី​រោគសញ្ញា​នៃ​វីរុស​កូវីដ​-១៩ គ្រុន​ផ្ដាសាយ​ និង​អាលែកហ្ស៊ី​កាន់​តែ​ច្បាស់​ អាច​ការពារ​ខ្លួន​យើង ក៏​ដូចជា​អ្នក​ជា​ទី​ស្រលាញ់​បាន​​ប្រសើរ​ជាង​មុន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​ អាមេរិក (CDC) រោគសញ្ញា​កូវីដ-១៩៖

  • គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​រងា​
  • ក្អក​
  • ដកដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដកដង្ហើម​
  • អស់​កម្លាំង
  • ឈឺ​ខ្លួន​ប្រាណ​ ឬ​សាច់​ដុំ
  • ឈឺ​ក្បាល​
  • បាត់បង់​រសជាតិ​ ឬ​ក្លិន​
  • ឈឺ​ក​
  • ហៀរ​សំបោរ​ ឬ​​តឹង​ច្រមុះ
  • ចង្អោរ ឬ​ក្អួត
  • ​រាករូស

​​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​បាន​ណែនាំ​ឲ្យ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩ សង្កេត​មើល​រោគសញ្ញា​ព្រមាន​​មួយ​ចំនួន​ ក៏​ដូចជា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​ទាំង​នេះ​៖

  • ពិបាក​ដកដង្ហើម​
  • ឈឺ​ចាប់​ ឬ​មាន​សម្ពាធ​ក្នុង​ទ្រូង​មិន​បាត់​
  • វង្វេង​ស្មារតី​
  • ពិបាក​ក្នុង​ការ​ភ្ញាក់​ដឹង​ខ្លួន​
  • ស្បែក​ ​ឬ​បបូរ​មាត់​ឡើង​ស្វាយ​ ​ឬ​ស្លេកស្លាំង​

​រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ៖

  • ​​​​​គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​រងា
  • ក្អក​
  • ឈឺ​បំពង់​ក​
  • ហៀរ​សំបោរ​
  • ឈឺ​សាច់ដុំ​ ឬ​រាងកាយ​
  • ឈឺ​ក្បាល​
  • អស់​កម្លាំង​
  • អ្នក​ខ្លះ​អាច​មាន​​ក្អួត និង​រាករូស ដែល​កើត​មាន​ជា​ទូទៅ​លើ​កុមារ​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ

រោគសញ្ញា​នៃ​អាលែកហ្ស៊ី​ច្រមុះ​ រួម​មាន​៖

  • កណ្ដាស់​
  • ហៀរ​សំបោរ​
  • តឹង​ច្រមុះ​

រោគសញ្ញា​នៃ​អាលែកហ្ស៊ី​ភ្នែក​ រួម​មាន​៖

ដើម្បី​ជៀសវាង​ការ​ចម្លង​វីរុស​កូវីដ​-១៩​ ទៅ​អ្នក​ដទៃ​ យើង​ចាំបាច់​ត្រូវ​អនុវត្ត​​តាម​វិធានការ​​សុខាភិបាល​​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ក៏​ដូចជា​ធ្វើ​តេស្ត​កូវីដ​-១៩ ប្រសិន​បើ​យើង​មាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]