ថៃ៖ អ្នកឯកទេសខាងផ្លូវដង្ហើម បាននិយាយកាលពីថ្ងៃសៅរ៍ថា មេរោគបម្លែងខ្លួនថ្មី អូមីក្រុង នឹងឆ្លងដល់ប្រជាជនថៃ មុនពេលមានវ៉ាក់សាំង សម្រាប់បង្ការវីរុសបម្លែងខ្លួនថ្មី។
លោកវេជ្ជបណ្ឌិត Manoon Leechawengwongs វេជ្ជបណ្ឌិតជាន់ខ្ពស់ជំនាញផ្នែកជំងឺផ្លូវដង្ហើម និងសួតនៅមន្ទីរពេទ្យ Vichaiyut បាននិយាយថា ពលរដ្ឋមិនចាំបាច់ត្រូវការចាក់វ៉ាក់សាំងដូសទី៤ ឬ៥ ឡើយ ដើម្បីការពារប្រឆាំងនឹងមេរោគអូមីក្រុង ទោះបីជាកំពុងបន្តបង្កើតវ៉ាក់សាំងប្រឆាំងនឹងការឆ្លងខ្លាំងក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតរូបនេះ បានសរសេរថា៖ «មនុស្សគ្រប់គ្នានឹងឆ្លងមេរោគបម្លែងខ្លួនថ្មីអូមីក្រុង រួចហើយ មុនពេលវ៉ាក់សាំងថ្មីអាចប្រើបាន»។
វេជ្ជបណ្ឌិតបានលើកឡើងពីការព្យាករណ៍ដែលធ្វើឡើង ក្រោយពីប្រធានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក លោកវេជ្ជបណ្ឌិត Janet Woodcock ថា ជនជាតិអាមេរិកទាំងអស់មិនអាចគេចផុតពីការឆ្លងមេរោគបម្លែងខ្លួនអូមីក្រុងនោះទេ។
លោកវេជ្ជបណ្ឌិត Manoon បានបន្ថែមថា៖«វាគ្រាន់តែជាសញ្ញាល្អដែលថាការឆ្លងនឹងមិននាំឱ្យមានជំងឺធ្ងន់ធ្ងរនោះទេ។ ដូច្នេះ ឱកាសសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរ និងស្លាប់គឺតិចណាស់»។
ក្នុងនោះ លោក Manoon បានលើកឡើងពីរបាយការណ៍របស់គ្រូពេទ្យអ៊ីស្រាអែលបានឆ្លងមេរោគ Omicron ទោះបីជាបានទទួលការចាក់វ៉ាក់សាំងលើកទី៤ របស់វ៉ាក់សាំងPfizer ក៏ដោយ។ លោកបានបន្ថែមថា ទោះជាយ៉ាងណា ពួកគេមានរោគសញ្ញាស្រាល ឬគ្មានអ្វីសោះ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានជំរុញឱ្យប្រជាជនថៃ ជៀសវាងការធ្វើដំណើរមិនចាំបាច់ និងទៅទីកន្លែងដែលមានមនុស្សច្រើន ក្នុងពិធីបុណ្យចូលឆ្នាំចិន។ ក្នុងនោះ លោកបានជំរុញឱ្យប្រជាពលរដ្ឋរក្សាវិធានការទប់ស្កាត់ជំងឺកូវីដដោយការរក្សាគម្លាតសង្គម ពាក់ម៉ាស់ និងលាងដៃពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី១ កុម្ភៈ៕
ប្រភព៖ The Nation
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]