តៃវ៉ាន់៖ ថ្មីៗនេះ តារាស្រី Kun Ling ដែលត្រូវគេស្គាល់ថា ជាភរិយារបស់ តារាចម្រៀង លោក Jay Chou បានបង្ហាញខ្លួន នៅក្នុងការថតផ្សាយពាណិជ្ជកម្មឲ្យម៉ាកយីហោមួយ និងត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ភ្លាមៗ ទៅលើរូបរាងខាងក្រៅរបស់តារាស្រីរូបនេះ ដែលនេះគឺជាលើកដំបូងបន្ទាប់ពី បញ្ចេញដំណឹងពរពោះកូនទី ៣ ។

នៅក្នុងរូបភាពទាំងនោះ ថ្វីត្បិតតែ តារាស្រី Kun Ling បានចេញមកក្នុងស្ទាយ៍តែងខ្លួនបែបឈុតធំរលុងៗ ជាមួយនឹងខោជើងវែង តែនាងបែរជាទទួលបាននូវការសរសើរយ៉ាងខ្លាំង ទៅលើរូបសម្រស់ស្រស់ស្អាត នៅពេលបានក្លាយជាអ្នកម្ដាយ ដែលកំពុងតែពរពោះ​ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តារាស្រីរូបនេះ ថែមទាំងបានធ្វើឲ្យមនុស្សជាច្រើន មើលឃើញថា នាងហាក់មិនប្ដូរអ្វីច្រើននោះទេ បើទោះបីជានៅចំណុចសំខាន់ដែលក្បាលពោះកាន់តែធំជាងមុន តែរូបរាង និងមុខមាត់បែបកូនកាត់របស់នាង នៅតែមានភាពទាក់ទាញយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Jay Chou និង ភរិយា
Jay Chou និង ភរិយា
Jay Chou និង ភរិយា
Jay Chou និង ភរិយា
Jay Chou និង ភរិយា
ភរិយា របស់ Jay Chou
ភរិយា របស់ Jay Chou
ភរិយា របស់ Jay Chou

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]