រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត មានបងប្អូនបង្កើត៨នាក់ ក្នុងនោះ មានប្អូនស្រីតែម្នាក់ប៉ុណ្ណោះ គឺតារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវមហាជននិងសិល្បករខ្មែរ ដឹងច្បាស់ថា រូបលោកស្រលាញ់ប្អូនស្រីរូបនេះ ដល់កម្រិតណា តែអកុសល ប្អូនស្រីក៏មរណភាពព្រោះតែជំងឺ ពិបាកជួយសង្គ្រោះ ទោះខំស្កាត់ទៅព្យាបាលដល់ក្រៅប្រទេស រាប់ឆ្នាំក្តី។
ជាក់ស្តែង ថ្មីៗនេះ ជាថ្ងៃបុណ្យគម្រប់ខួបស្លាប់៣ឆ្នាំរបស់ តារាចម្រៀង ខេមរៈ ស្រីពៅ ទន្ទឹមនឹងនោះ គេឃើញតារាចម្រៀងប្រុសរូបនេះ និងភរិយា បានរៀបចំពិធីឲ្យប្អូនស្រី អ៊ូអរអធិកអធមផងដែរ ខណៈពេលប្អូនស្រី ចាកឆ្ងាយទៅយូរឆ្នាំក៏ពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បើក្រឡេកទៅមើលទឹកមុខ លោក ខេមរៈ សិរីមន្តវិញ បណ្តាអ្នកគាំទ្រ នៅតែឃើញ រូបលោកសម្រក់ទឹកភ្នែក អួលដើមក ជាមួយនឹងកែវភ្នែកមានទឹកដក់ ផ្ទៃមុខឡើងក្រហម ដែលធ្វើឲ្យ មហាជនកាន់តែដឹងច្បាស់ថា រូបលោក នៅតែចងចាំប្អូនស្រីគ្មានថ្ងៃបំភ្លេច នេះដល់ថ្នាក់៣ឆ្នាំហើយ តែពេលធ្វើបុណ្យគម្រប់ខួបហើយ ក៏នៅតែធ្វើឲ្យរូបលោក អួលដើមកដូចពេលមុនដដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]