រាជធានីភ្នំពេញ៖ រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ផ្តល់វ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះ បើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់សារព័ត៍មាន Fresh News ឱ្យដឹងថា វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញដោយផ្ទាល់ ទទួលវ៉ាក់សាំងនោះ នៅព្រលានយន្តហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា បើតាមទិន្នន័យពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ ក្រសួងបានសម្រចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានសរុបរួមចំនួន ១៤,៣៣៤,១៦៦នាក់៕

សម្តេចតេជោ ហ៊ុន សែន
វ៉ាក់សាំង AstraZeneca
វ៉ាក់សាំង AstraZeneca

ប្រភព៖ FN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]