តារាកម្សាន្ត÷ នារសៀលថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងឱកាសនៃពិធីបុណ្យខួបមរណភាពបីឆ្នាំរបស់ប្អូនស្រីខ្លួន លោកខេមរ: សិរីមន្ដ ម្ចាស់បទបេះដូងអ្នកប្រដាល់ និងជាតារាចម្រៀងដ៏ល្បីលំដាប់ប្រទេសមួយរូបផងដែលនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហូរទឹកភ្នែក នៅចំពេលដែលលោកចូលរួមស្តាប់ធម្មទេសនា រហូតធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ជាក់ស្តែងនៅក្នុងកំឡុងពេលនៃពិធីបុណ្យគម្រប់ខួប៣ឆ្នាំជូនប្អូនស្រីកញ្ញា ខេមរៈស្រីពៅ លោកខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងស្តាយស្រណោះជាខ្លាំង រហូតធ្វើឲ្យលោកហូរទឹកភ្នែកយំ ទាំងកំពុងអង្គុយស្មឹងស្មាធិ៍តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា កញ្ញា ខេមរ: ស្រីពៅ តារាចម្រៀងដ៏ល្បី និងត្រូវជាប្អូនស្រីបណ្តូលចិត្តរបស់លោកខេមរ:សិរីមន្ដ បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដោយសារតែជំងឺផ្ទាល់ខ្លួន កំឡុងពេលសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ដោយដំណឹងមរណភាពនេះបានបង្កជាការភ្ញាក់ផ្អើល អមដោយសារសម្តែងទឹកចិត្តសោកស្តាយជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាស្រីរូបនេះផ្ទាល់តែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

លោកខេមរៈ សិរីមន្ត 
លោកខេមរៈ សិរីមន្ត និងភរិយា
កញ្ញា ខេមរ: ស្រីពៅ
កញ្ញា ខេមរ: ស្រីពៅ
លោកខេមរៈ សិរីមន្ត និងភរិយា
លោកខេមរៈ សិរីមន្ត កំពុងយំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ