ញូហ្សេឡែន៖ នាយករដ្ឋមន្ត្រីញូហ្សេឡែន លោកស្រីJacinda Ardern កាលពីថ្ងៃអាទិត្យបានបង្ហើបថានាងបានលុបចោលពិធីមង្គលការរបស់លោកស្រី ខណៈដែលប្រទេសនេះនៅតែបន្តទប់ស្កាត់រលកថ្មីនៃករណីមេរោគអូមីក្រុង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់អំពីមេរោគកូវីដ១៩ លោកស្រីArdern បាននិយាយថា អាជ្ញាធរសុខាភិបាលបានរាយការណ៍ករណីមេរោគបម្លែងខ្លួនថ្មីអូមីក្រុង ចំនួន៩ករណីលើសមាជិកមួយគ្រួសារ នៅក្រុង Motueka។ ដោយក្រុមគ្រួសារនោះ បានធ្វើដំណើរទៅកាន់ទីក្រុង Auckland ដើម្បីចូលរួមពិធីមង្គលការ ពិធីបុណ្យសព សួនកម្សាន្ត និងកន្លែងទេសចរណ៍កាលពីចុងសប្តាហ៍មុន ដែលជំរុញឱ្យប្រទេសញូហ្សេឡែន ឈានដល់បន្ទាត់ «ភ្លើងក្រហម»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Ardern បានប្រាប់អ្នកយកព័ត៌មានថា៖ «ពិធីមង្គលការរបស់ខ្ញុំនឹងមិនប្រព្រឹត្តឡើងឡើយ ប៉ុន្តែខ្ញុំគ្រាន់តែចូលរួមជាមួយប្រជាជនញូហ្សេឡែន ជាច្រើននាក់ផ្សេងទៀត ដែលមានរឿងបែបនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩»។នៅពេលត្រូវបានសួរថាតើនាងមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចចិត្តរបស់លោកស្រី ក្នុងការលុបចោលពិធីមង្គលការដែលនឹងត្រូវប្រារព្ធឡើងនៅរដូវក្តៅនេះ លោកស្រី Ardern បានឆ្លើយតបថា៖«ជីវិតគឺអញ្ចឹង»។

សូមបញ្ជាក់ផងដែរថា មកទល់ពេល ប្រទេសញូហ្សេឡែន បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១៥,៦២៥ ករណី ក្នុងនោះ មានអ្នកស្លាប់ចំនួន ៥២៕

លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី ប្រទេសញូសេឡែន
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី ប្រទេសញូសេឡែន

ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]