ថៃ៖ គឺជាថ្ងៃដ៏ពិសេសមួយ សម្រាប់ តារាស្រី Mai Davikah ដែលបានបង្ហាញពីភាពរីករាយរបស់ខ្លួនទៅដល់បណ្ដាអ្នកគាំទ្រជាច្រើន និងចូលរួមអបអរសាទរ ក្នុងពេលដែល នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
យ៉ាងណាមិញ មិនត្រឹមបង្ហាញពីភាពរីករាយដោយទទួលបានភាពជោគជ័យមួយនេះទេ តែ តារាស្រី Davikah ក៏បានបញ្ចេញនូវសកម្មភាពដ៏ផ្អែមល្ហែមយ៉ាងជក់ចិត្ត បន្ទាប់ពីត្រូវបានគូស្នេហ៍ លោក Ter Chantavit បង្ហោះសារអបអរសាទរចំពោះរូបនាង ថែមទាំងមានរូបភាពគូជាមួយគ្នា ពោរពេញដោយស្នាមញញឹមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញហើយ អាចនិយាយបានថា នេះជាទិដ្ឋភាពដ៏ល្អូកល្អើន សម្រាប់គូស្នេហ៍អ្នកទាំងពីរ ដែលនៅតែមានទំនាក់ទំនងល្អដ៏គួរឲ្យស្រលាញ់ ដែលកំពុងធ្វើឲ្យហ្វេនៗបានរំពឹងទុកថា មួយគូនេះអាចនឹងមានដំណឹងល្អ បន្ទាប់ពីបានបញ្ចប់សិក្សា៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]