ថៃ៖ ក្រោយពីលែងលះភរិយាជាផ្លូវការរួចមក តារាសម្ដែងប្រុស លោក Kelly Tanapat ត្រូវបានហ្វេនៗជាច្រើន តាមដានជាបន្តបន្ទាប់ ពីរឿងរ៉ាវស្នេហាថ្មី ខណៈដែលមួយរយៈចុងក្រោយនេះ រូបលោកតែងតែបង្ហាញខ្លួន ជាមួយនឹងនារីដ៏ស្រស់ស្អាតជាញឹកញាប់។ 

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាប្រុស លោក Kelly ហាក់មិនបានលាក់បាំងទៀតនោះឡើយ ដោយបានចេញមក ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលភ្លាមៗ ដោយបានបង្ហាញពី​ដំណឹងដ៏ល្អ និងបញ្ចេញ​មុខមាត់សង្សារ​ថ្មី​ជា​ផ្លូវ​ការ នៅលើបណ្ដាញសង្គម ព្រមជាមួយនឹង ទឹកមុខ និងកែវភ្នែក ពោរពេញទៅដោយសុភមង្គល ផ្គួបផ្សំនឹងសរសេរ​បង្ហាញពីអារម្មណ៍ល្អ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នារីដែលជាសង្សារថ្មី នៅក្នុងរូបភាពដែលបានបង្ហាញឡើង ក៏ត្រូវបានមនុស្សជាច្រើនស្គាល់ឈ្មោះថា Ploypailin Pamonmontri និងជាក្មួយស្រី របស់កំពូលតារាប្រុស Sam Yuranant ទៀតផង៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kelly
Kelly
Kelly
Kelly
Kelly និង គូស្នេហ៍ថ្មី
Kelly និង គូស្នេហ៍ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]