រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងប្រារព្ធរៀបចំ ខួបមរណភាពរបស់ប្អូនស្រីគម្រប់៣ឆ្នាំ ធំដុំអធិកអធម កាលពីម្សិលមិញនេះ ជាក់ស្តែងក្នុងនោះ រូបលោកក៏បានទម្លាយ ពីដើមចមធ្វើឲ្យ ប្អូនស្រី ធ្លាក់ខ្លួនឈឺរហូតស្រោចស្រង់មិនបាន។
ក្នុងនាមជាបងប្រុសដឹងលទ្ធផល ប្អូនស្រីសង្ឃឹមនឹងរស់តិចក្តី តែនៅបន្ត បញ្ជូនប្អូនទៅព្យាបាលក្រៅប្រទេស ព្រោះ អនុស្សាវរីយ៍ជាមួយនឹងប្អូនស្រី សុទ្ធតែជារូបភាពដែលល្អ តាំងពីប្អូននៅតូចរហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ មិនដែលមានប្រវត្តិធ្វើឲ្យ គ្រួសារហត់នឿយ ឈឺក្បាល បង្កបញ្ហាឡើយ ជាពិសេសទៅទៀតនោះ គឺត្រង់ពាក្យមួយឃ្លាដែល តារាចម្រៀង ខេមរៈ ស្រីពៅ និយាយមកកាន់ខ្លួននោះគឺ «បង ប្អូនចង់រស់» ដែលជាហេតុផល ធ្វើឲ្យខ្លួនត្រូវតែប្រឹងអស់ពីលទ្ធភាព ខណៈមានទំនុកចិត្តតែ ០%ក៏ត្រូវតែធ្វើនោះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ រូបលោកក៏បានបញ្ជាក់ ដើមចមធ្វើឲ្យប្អូនស្រីធ្លាក់ខ្លួនឈឺគឺដោយសារ ដំបូងឡើយ ជើងប្អូនស្រីគ្រាន់តែហើមតិចតួចប៉ុណ្ណោះ សូម្បីតែខ្លួនក៏គិតថាមិនអីដែរ អាចមកពីបញ្ហាសន្លាក់ ស្របពេលនោះ ប្អូនស្រីចេះតែផ្សំថ្នាំលេបធម្មតា ជាអកុសលស្រាប់តែមួយរយៈក្រោយ ដងខ្លួនស្រីពៅ ឡើងហើមខ្លាំង ពិបាកដកដង្ហើម រូបលោកក៏ដឹកប្អូនទៅមន្ទីរពេទ្យ«កាម៉ែត» ម៉ោង២ទៀបភ្លឺ។
អ្វីដែលរឹតតែភ្ញាក់ផ្អើលនោះ ពេលទៅដល់មន្ទីរពេទ្យ ក្រោយពិនិត្យរួច ទើបដឹងថា គ្រឿងក្នុងខូចស្ទើរតែ៩០ភាគរយទៅហើយ រីឯបេះដូងក៏ចុះខ្សោយទៀត ក្រោយសម្រាកនៅទីនោះបាន១សប្តាហ៍ អាការៈកាន់តែមិនស្រួល រូបលោកក៏បញ្ជូនប្អូនទៅប្រទេសថៃ ចន្លោះ៣ឆ្នាំដែលប្អូនស្រីស្នាក់នៅទីនោះ មិនហ៊ានមកស្រុកវិញព្រោះខ្លាចអាការៈធ្វើទុក្ខ ក្រោយមើលទៅស្ថានភាពល្អប្រសើរហើយ ខ្លួនក៏បញ្ជូនប្អូនទៅឥណ្ឌា ដើម្បីដោះដូរគ្រឿងក្នុង តែអភព្វអី ប្អូនស្រីក៏ត្រូវខូចនៅទីនោះតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]