ទីក្រុងហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទ (ថ្ងៃទី ២៤​ ខែមករា) ថា ពិភពលោកនេះ អាចបញ្ចប់ភាពអាសន្ននៃមេរោគរាតត្បាត នៅឆ្នាំនេះ ទោះបីជាវីរុសកូវីដ១៩ កាលពីសប្តាហ៍មុន បានសម្លាប់មនុស្សម្នាក់រៀងរាល់ ១២ វិនាទីក៏ដោយ។

ក្នុងនោះ ប្រធានអង្គការសុខភាពពិភព លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានប្រាប់ក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិថា៖ «យើងអាចបញ្ចប់ភាពអាសន្ននៃជំងឺសាកលកូវីដ១៩ ហើយយើងអាចធ្វើវាបាននៅឆ្នាំនេះ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានព្រមានថា ដើម្បីធ្វើដូច្នេះបាន ប្រទេសនានាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវសិទ្ធិទទួលបានវ៉ាក់សាំង និងការព្យាបាលប្រកបដោយសមធម៌ តាមដានមេរោគ និងការវិវត្តន៍របស់មេរោគបម្លែងខ្លួនថ្មី និងរក្សាការរឹតបន្តឹងនៅនឹងកន្លែង។អង្គការសុខភាពពិភពលោកបានទាមទារអស់ជាច្រើនខែមកហើយដែលប្រទេសនានាធ្វើបន្ថែមទៀតដើម្បីពន្លឿនការចែកចាយវ៉ាក់សាំងនៅក្នុងប្រទេសក្រីក្រ ដោយអំពាវនាវឱ្យប្រទេសទាំងអស់ចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៧០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅពាក់កណ្តាលឆ្នាំនេះ។

លោកវេជ្ជបណ្ឌិត Tedros បាននិយាយថា៖ ពាក់កណ្តាលនៃរដ្ឋសមាជិកចំនួន ១៩៤ របស់អង្គការសុខភាពពិភពលោក បានខកខានគោលដៅពីមុននៃការចាក់វ៉ាក់សាំង ៤០ភាគរយនៃប្រជាជនរបស់ពួកគេត្រឹមចុងឆ្នាំ ២០២១ហើយ ៨៥ភាគរយនៃប្រជាជននៅទ្វីបអាហ្រ្វិកមិនទាន់បានទទួលការចាក់វ៉ាក់សាំងសូម្បីមួយដូស។

ជាមួយគ្នានេះ លោកបាននិយាយថា៖ «យើងគ្រាន់តែមិនអាចបញ្ចប់ដំណាក់កាលសង្គ្រោះបន្ទាន់នៃជំងឺរាតត្បាតបានទេ លុះត្រាតែយើងបិទគម្លាតនេះ»។សូមបញ្ជាក់ផងដែរ ជំងឺកូវីដ១៩បានសម្លាប់មនុស្សជាង ៥.៥លាននាក់ហើយ ចាប់តាំងពីមេរោគនេះ បានលេចឡើងជាលើកដំបូងនៅចុងឆ្នាំ២០១៩ហើយចំនួនករណីឆ្លងថ្មីភាគច្រើនជាវីរុសបម្លែងថ្មីអូមីក្រុង៕

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus
រូបភាព

ប្រភព៖ Strait times

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]