តៃវ៉ាន់៖ ពីមួយថ្ងៃទៅមួយ តារាសម្ដែងស្រី Ruby Lin កាន់តែត្រូវបានអ្នកទស្សនា ក៏ដូចជាហ្វេនៗជាច្រើន យកចិត្តទុកដាក់ទៅលើសម្រស់របស់នាង ទៅលើភាពប្រែប្រួល ក្នុងពេលដែលនាងបានចូលវ័យ ៤៦ ឆ្នាំ​នៅពេលខាងមុខនេះ។ 

ដោយឡែក បើទោះបីជាមានអាយុកាន់តែច្រើនក្ដី តែការបង្ហាញសម្រស់របស់តារាស្រីរូបនេះ នៅតែជាទីចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានផ្លាស់ប្តូរស្ទីលប្លែកៗ នៅក្នុងឈុតរូបថតថ្មី សម្រាប់ទស្សនាវដ្តីល្បីមួយ។ ជាពិសេស តាមរយៈរូបទាំងនោះ Ruby Lin ក៏មានការតុបតែងខ្លួនមុខមាត់យ៉ាងលេចធ្លោ សាកសមទៅនឹងឈុតសម្លៀកបំពាក់ ជួយលើកសម្រស់ឲ្យកាន់តែមានភាពវ័យក្មេង ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវីញទៀត តារាស្រីរូបនេះ ទទួលបាននូវការសរសើរយ៉ាងខ្លាំងទៅលើសម្រស់ក្នុងជាង ៤០ ឆ្នាំ​របស់ខ្លួន បើទោះបីជា កាលពីមុនមក នាងធ្លាប់ត្រូវបានគេរិះគន់ជាច្រើនលើកច្រើនសារ តែនាងនៅតែ មិនខ្លាចនឹងបង្ហាញពីជីវិតធម្មតា ព្រមទាំងមានទំនុកចិត្តទាំងស្រុង ជាមួយនឹងមុខមាត់ដោយមិនប្រើគ្រឿង Makeup ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]