ទីក្រុងតូក្យូ៖ ថ្ងៃទី25 ខែមករា ឆ្នាំ2022 – ក្រុមហ៊ុន Ajinomoto Co., Inc. (“Ajinomoto Co.”) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទទួលជាអ្នកឧបត្ថម្ភផ្លូវការនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 31 “ស៊ីហ្គេម” ដែលនឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាមក្នុងខែឧសភា ឆ្នាំ2022។ ក្រុមហ៊ុន Ajinomoto Co. នឹងផ្តល់ការគាំទ្រក្នុងនាមជាអ្នកឧបត្ថម្ភធំនៃស៊ីហ្គេម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស៊ីហ្គេម ត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុងសហគមន៍អាស៊ីអាគ្នេយ៍។ វាគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុត ដែលប្រារព្ធឡើងនៅអាស៊ីអាគ្នេយ៍ ដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សសរុបជាង 600 លាននាក់នៅក្នុងតំបន់។ សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​នៅ​ប្រទេស​វៀតណាម Ajinomoto Co. នៅតែ​ជា​អ្នក​ឧបត្ថម្ភ​ធំ​ដូច​ឆ្នាំមុន​ដែរ។

សូមជម្រាបថា ក្រុមហ៊ុន Ajinomoto Co., Inc. បានវិនិយោគបង្កើតជារោងចក្រនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2009 ក្នុងលក្ខខណ្ឌជា "គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់"។ រោងចក្រ AJINOMOTO (CAMBODIA) មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលមានសង្វាក់ផលិតកម្មវេចខ្ចប់ ប៊ីចេង “អាជី-ណូ-ម៉ូតូ” ផលិតម្សៅស៊ុប “រ៉តឌី” និងនាំចូលផលិតផលផ្សេងទៀតដូចជា កាហ្វេ “ប៊ឺឌី” មី “យ៉ាំយ៉ាំ” និង “ម្សៅបំពងស្រួយ”។ បច្ចុប្បន្ននេះ AJINOMOTO (CAMBODIA) ដំណើរការដេប៉ូលក់ចំនួន 5 ជាមួយនឹងភ្នាក់ងារលក់ជាច្រើនក្រុម ដែលជារៀងរាល់ថ្ងៃពួកគាត់អាចចុះទៅជួបផ្ទាល់តាមហាងលក់ទំនិញនីមួយៗបានទូទាំងប្រទេស។ AJINOMOTO (CAMBODIA) មានគោលបំណងក្លាយជា “ក្រុមហ៊ុនអាហារដែលមានការទទួលស្គាល់ខ្លាំងជាងគេក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកដោះស្រាយរាល់បញ្ហាអាហារ និងសុខមាលភាព”

កិច្ចព្រមព្រៀង៖

(1) ខ្លឹមសារនៃកិច្ចសន្យា៖ ការឧបត្ថម្ភ (អ្នកឧបត្ថម្ភធំបំផុត)
(2) សិទ្ធិដែលត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន Ajinomoto Co.៖ ការប្រើប្រាស់​ “អ្នកឧបត្ថម្ភធំបំផុត” ការរចនាផ្សេងដោយប្រើស្លាកសញ្ញាផ្លូវការនៃស៊ីហ្គេម, ការដាក់តាំងបង្ហាញផ្ទាំងផលិតផលផ្សេងៗ។
(3) ប្រភេទកិច្ចសន្យា៖ ប្រភេទផ្តាច់មុខ (គ្រប់តំបន់ក្នុង៖ 11 ប្រទេសដែលបានចូលរួមប្រភេទមិនផ្តាច់មុខ (គ្រប់តំបន់ក្នុង៖ 11 ប្រទេសដែលបានចូលរួម) Amino acid-based និងចាហួយ កាហ្វេកំប៉ុង និងដប ម្សៅកាហ្វេ និងតែ។ (គ្រប់តំបន់ទាំងអស់ ដោយមិនរាប់បញ្ចូលប្រទេសវៀតណាម៖ ប្រទេសចូលរួមចំនួន 10) មីកញ្ចប់ អាហារកក និងនំប៉័ងកក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]