តារាកម្សាន្ត៖ កំពុងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងបណ្តាញសង្គមតិចតុកនិងហ្វេសប៊ុក លោក Miura Kota កីឡាករប្រដាល់វ័យក្មេងជនជាតិជប៉ុន​ កំពុងតែទទួលបានចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗនារី និងហ្វេនៗយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតធ្វើឲ្យវីដេអូរបស់កីឡាករប្រដាល់រូបនេះ មានអ្នកទស្សនាដល់ទៅខ្ទង់លាននាក់ថែមទៀតផង។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីប្រវត្តិជីវិតរបស់កីឡាករប្រដាល់រូបស្រស់នេះវិញ លោកមានទីកន្លែងកំណើតនៅក្នុងទីក្រុងKobe ខេត្តHyogo ប្រទេសជប៉ុន។ លោកកើតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០២ ដោយគិតមកត្រឹមថ្ងៃនេះ Miura Kota  ទើបតែមានអាយុ១៩ឆ្នាំ (ខ្វះ៤ខែទៀត ទើប២០ឆ្នាំ)។ រីឯអាជីពជាអ្នកប្រដាល់វិញ កីឡាកររូបស្រស់ Miura Kota ទើបតែបានចាប់ផ្តើមឡើងឡើងសង្វៀនជាលើកដំបូងកាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១ ដោយលោកទទួលបានជ័យជម្នះក្នុងការប្រកួតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែរថា ត្រឹមតែរយ:ពេលដ៏ខ្លី ក្រោយវីដេអូរបស់លោកត្រូវបានអ្នកគាំទ្រចែកផ្សាយពេញបណ្តាញសង្គម គណនីអុីនស្តាក្រាមរបស់កីឡាករសង្ហារូបនេះ កើនអ្នកfollow ដល់ទៅ៣៥មុឺននាក់ឯណេះ៕

ចង់ឃើញថាតើកំលោះសង្ហាកីឡាករប្រដាល់រូបនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  លោក Miura Kota
  លោក Miura Kota
  លោក Miura Kota
  លោក Miura Kota
  លោក Miura Kota

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]