បរទេស៖ អស់ជាច្រើនទស្សវត្សមកហើយតារាសម្តែង Dwayne Johnson បានបន្សល់ទុកនូវកេរ្តិ៍ដ៏រឹងមាំមួយលើវិស័យកម្សាន្តភាគយន្ត ដ៏ពេញនិយម ក្នុងហូលីវូដ ដែលបានវិវត្តនិ៍ខ្លួន ពីតារានៃកីឡាកាសបោកចំបាប់សេរី មុនពេលចូលវិស័យសម្តែង។

យ៉ាងណាមិញ ក្នុងនាមជាតារាសម្តែង​ រូបលោក ត្រូវបានគេស្គាល់ជាច្រើន ក្នុងខ្សែភាគយន្ត ប្រភេទភាពបែបវាយប្រហារ ក៏ដូចជាផ្សងព្រេង។ ហេតុដូច្នេះ លោកកូនប៉ា កូន ៣ រូបនេះ ត្រូវបានចំណាយ និងលះបង់ មិនថាកម្លាំងកាយ លើការរងរបួសដ៏ឈឺចាប់ជាច្រើន និងផលវិបាកផ្លូវចិត្តរយៈពេលវែងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Men's Journal លោក The Rock បានចែករំលែកអំពីរបួសធ្ងន់ធ្ងរដែលលោកបានជួបប្រទះ នៃការវះកាត់ដែលលោកបានឆ្លងកាត់។ តារាសម្ដែងរូបនេះ បានបង្ហាញ បើទោះជាមកដល់សព្វថ្ងៃនេះ លោកនៅតែទទួលរងនូវវិបិត្តជាច្រើនជាបន្តបន្ទាប់ តែលោកតែមានសុទិដ្ឋិនិយមទៅលើខ្លួនឯង។

ទៀតសោត លោកបានលើកឡើងថា តែងតែតស៊ូជាមួយបញ្ហាផ្លូវចិត្តជារៀងរាល់ថ្ងៃ ដោយបានបានរងរបួសជាច្រើនឆ្នាំមកហើយ។ វាមិនងាយស្រួលទេក្នុងការយកឈ្នះវា។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​សំណាង​ព្រោះ លោកតែងតែជឿលើខ្លួនឯង  ដោយប្រើប្រាស់ របៀប​ហ្វឹកហ្វឺន​ដោយ​មាន​កម្លាំង និង​បញ្ញា។

ក្នុងនោះលោក បាននិយាយថា បានវះកាត់ជង្គង់ចំនួនប្រាំដង ហើយបានបាក់សរសៃនៅកែងជើង មិនត្រឹមតែប៉ុណ្ណោះ លោក​មាន​របួស​ធ្ងន់ធ្ងរ​ជា​ច្រើនដែលរៀបរាប់មិនអស់ ថែមទាំងរបួស​ផ្លូវ​កាយ​ក៏​ប៉ះ​ពាល់​ដល់​ខាង​ផ្លូវ​ចិត្ត​ដែរ។

បន្ថែមពីនេះ តារាប្រុសរូបនេះ ក៏បានសារភាពថា ពេល​ខ្លះ​ក៏មានការធ្លាក់​ទឹក​ចិត្ត​រហូត​មិន​ចង់​ទៅ​កន្លែង​ហាត់ប្រាណ។ តែទោះជាយ៉ាងណា ក៏បានឲ្យដំបូន្មានផងដែរថា ប្រសិន​បើយើង​អាច​រុញ​ខ្លួន​អ្នក​ទៅ​មុខ​ដោយមានជំនឿជឿខ្លួនយើង នោះ​យើង​នឹង​សម្រេច​បាន​នូវ​ភាព​អស្ចារ្យទៅវិញ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]