រាជធានីភ្នំពេញ៖ អ្នកណាៗក៏ស្គាល់ដែរ លោកឧកញ៉ា ចិត្តសប្បុរសធម៍ ម៉ុង ឫទ្ធី ដែលកាលពីថ្មីៗនេះ លោកឧកញ៉ា បានបង្ហោះនៅលើបណ្តាញសង្គមថា ចំការដូង និងចំការកៅស៊ូដែលលោក បានខិតខំប្រឹងប្រែងថែរក្សាជាង ២០ឆ្នាំ ត្រូវបានគេលួចដុត ដោយបានបង្កឱ្យមានការឆាបឆេះជាបន្តបន្ទាប់ ត្រឹមពោលពាក្យសោកស្តាយជាពន់ពេកក្រៃ។

ក្នុងនោះ បើតាមសំណេររបស់លោក ឧកញ៉ា បានសរសេររៀបរាប់ឱ្យដឹងថា៖ « ថ្ងៃនេះ​ខ្ញុំសូម​​ទាញ​អារម្មណ៍​របស់​ប្រិយមិត្ត​យេីង​ អោយក្រឡេកមកមេីល​ជីវិត​អ្នក​ចំការ​វិញម្តង​ ខ្ញុំ​លេីកយកតែ​ជ្រុងមួយ​តូច​នៃ​ជីវិត​អ្នកចំការ​ ដេីម្បី​អោយ​ប្រីយមិត្ត​យេីង​ទាំងអស់គ្នា​បានយល់ដឹង​ខ្លះៗ​ ចំការ​ដូងប្រេង​និងចំការកៅស៊ូ​ទំរាំតែដាំបាន​ពីឆ្នាំ​១៩៩៦-២០២២=២៦ឆ្នាំ​ ត្រូវចំណាយ​អស់​កម្លាំងកាយចិត្ត​រួម​ជាមួយនិង​ថវិការ​យ៉ាង​ច្រេីន​សន្ធឹកសន្ធាប់​ផងដែ​ ទំរាំតែដាំបាន​អោយ​បងប្អូន​ទាំងអស់​គ្នា​បានចូល​ជ្រកម្លប់​ សម្រាក​កម្សាន្ត​ហូបអាហារ​មានអ្នកខ្លះ​បាន​ប្រមូល​សំរាម​វេចខ្ចប់​ទុកដាក់​ស្រួលបួល​ ខ្លះទៀតមុខ​ដ៏ដែលៗ​​បោះសំរាម​ចោល​ពាស់វាលពាស់កាល​ ប្រហែល​ជាគាត់គឹតស្មានថា​មាន​ជំនួយ​ពីខាងណាបាន​ផ្តល់​ថវិការ​ មកបេីកអោយ​កម្មករ​ទាំងជាង​២០នាក់​ដែល​ដេីរេីស​សំរាម​រាល់ថ្ងៃនេះ​ហេីយមេីលទៅ​»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមទៀតថា៖ «សូម​បញ្ជាក់ថា​២៦ឆ្នាំ​បានកន្លង​ផុតទៅហេីយ​មិន​ដែល​មានជំនួយទេ​ ចាប់តាំងពី​ដេីម​រដូវប្រាំង​មកមាន​អ្នកលួច​ដុត​ចំការ​ជា​បន្តបន្ទាប់​ នៅថ្ងៃទី២៤​ខែមករា​ឆ្នាំ​២០២២នេះ​ចំការដូងប្រេង​នឹង​ចំការកៅស៊ូ​ ត្រូវបាន​ភ្លេីង​ឆាបឆេះ​ជា​បន្តបន្ទាប់​គួអោយ​សោកស្តាយ​ជា​ពន់ពេកក្រៃ​ ខ្ញុំ​គ្រាន់តែនិយាយ​អោយដឹងដោយមិនមាន​សំណូមពរ​ទេ​ ព្រោះអី​មនុស្ស​ដែល​ប្រព្រឹត្តិ​សុតតែ​ចេះបេីកឡាន​មិនមែន​កូនក្មេងនោះទេ»​៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]