រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនជាច្រើន ប្រាកដជាស្គាល់ តារាសម្តែង ឈិន មុន្នីនាថ ជាក់ជាមិនខាន បើទោះបី ទើបប្រឡូកការងារសិល្បៈក្តី តែរូបនាង ទទួលបានសន្ទុះនៃការគាំទ្រមិនចាញ់រាមច្បងប៉ុន្មានឡើយ ជាងនេះទៅទៀត ការសម្តែងសុទ្ធតែជាតួឯកបន្តកន្ទុយគ្នា គួរឲ្យកត់សម្គាល់។
ជាក់ស្តែង ថ្មីៗនេះ រូបនាងក៏បានផ្លាស់ប្តូរម៉ូតសក់ ដែលចាប់តាំងពីល្បីក្នុងសិល្បៈមក បណ្តាអ្នកគាំទ្រមិនធ្លាប់ប្រទះ ឃើញតារាស្រីរូបនេះ ក្នុងសក់ខ្លីដូច្នេះឡើយ ទន្ទឹមនឹងនោះ រូបនាងក៏បញ្ជាក់ថា ការកាត់តម្រឹមនេះ ដោយសារតែ ការងារសម្តែងក្នុងរឿងថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងស្ទាយ៍សក់ថ្មីខ្លីប្លែកភ្នែកនេះ រូបនាងត្រូវបានហ្វេនៗ ផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំង ស្ទើរតែមើលមិនស្គាល់ មិនត្រឹមតែឃើញក្មេងជាងមុននោះទេ ក៏ធ្វើឲ្យផ្ទៃមុខរូបនាងឃើញពេញល្អ ស្រស់ស្អាតដូចកូនកាត់កូរ៉េ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]