គ្នាយើងភាគច្រើនចូលចិត្តញ៉ាំភេសជ្ជៈកំប៉ុងជាប្រចាំ ពីព្រោះថាភេសជ្ជៈប្រភេទនេះមានជាតិស្ករ កាបូន និងកាហ្វេអ៊ីនដែលជួយបង្កើនថាមពល ព្រមទាំងមានរសជាតិផ្អែមឆ្ងាញ់។ យ៉ាងណាមិញ ភេសជ្ជៈកំប៉ុង ជាប្រភេទកាឡូរីទទេដែលមានជាតិស្ករសិប្បនិម្មិត មិនសូវមានសារធាតុចិញ្ចឹម អាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនបើយើងញ៉ាំរាល់ថ្ងៃ។
១. ប្រឈមជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមបេះដូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមលទ្ធផលនៃការវិភាគលើជំងឺក្រិនសរសៃឈាមបេះដូង បានបង្ហាញថា ការញ៉ាំភេសជ្ជៈកំប៉ុងរាល់ថ្ងៃ មានទំនាក់ទំនងនឹងការកើនឡើងនៃជំងឺបេះដូងដល់ទៅ១៦%។ បន្ថែមពីនេះ ក៏ពាក់ព័ន្ធនឹងការកើនឡើងហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលដូចគ្នា នេះបើយោងតាមការសិក្សាឆ្នាំ២០១២របស់ទស្សនាវដ្ដីAmercian Journal of Clinical Nutrition។
២. ប៉ះពាល់ដល់ពោះវៀន
ពិតណាស់ ភេសជ្ជៈបន្ថែមជាតិស្ករជួយជំរុញការកើនឡើងនៃបាក់តេរីអាក្រក់ និងផ្សិតនៅក្នុងពោះវៀន។ ជាមួយគ្នានេះដែរ ភេសជ្ជៈទាំងនេះក៏អាចបណ្ដាលឲ្យមានហ្គាស និងហើមពោះ ព្រមទាំងបង្កជាបញ្ហារំលាយអាហារផ្សេងទៀត ដូចជាចាល់អាស៊ីដជាដើម។
៣. បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម
ភេសជ្ជៈកំប៉ុងអាចបណ្ដាលឲ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាម។ នៅពេលដែលជាតិស្ករកើនឡើង អាំងស៊ុយលីនត្រូវបានបញ្ចេញទៅក្នុងចរន្តឈាម និងចូលទៅក្នុងកោសិកាដើម្បីបង្កើនថាមពល ឬរក្សាទុក។ បើយើងញ៉ាំភេសជ្ជៈកំប៉ុងរាល់ថ្ងៃ ជាតិស្ករក្នុងឈាម និងអាំងស៊ុយលីនកើនឡើងពេញមួយថ្ងៃ ដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។
៤. បង្កគ្រោះថ្នាក់ដល់សុខភាពថ្លើម
ថ្លើមចូលរួមដោយផ្ទាល់ក្នុងការបំប្លែងជាតិស្ករពីក្នុងភេសជ្ជៈកំប៉ុង។ ជាក់ស្ដែង ជាតិស្ករបន្ថែមនៅក្នុងភេសជ្ជៈកំប៉ុង អាចបង្កើនការផលិតជាតិខ្លាញ់ក្នុងថ្លើម ព្រមទាំងអាចបង្កជាជំងឺខ្លាញ់រុំថ្លើម ដែលមិនមែនបណ្ដាលមកពីជាតិអាល់កុល ។
៥. ធ្វើឲ្យឆ្អឹង និងធ្មេញចុះខ្សោយ
ទន្ទឹមនឹងនេះ ការញ៉ាំភេសជ្ជៈកំប៉ុងរាល់ថ្ងៃ ក៏អាចបង្កគ្រោះថ្នាក់ដល់កាចាធ្មេញផងដែរ។ ការរួមបញ្ចូលនៃអាស៊ីដ និងជាតិស្ករ អាចនាំឲ្យកាចាធ្មេញយើងចុះខ្សោយ ដែលបង្កើនហានិភ័យនៃជំងឺប្រហោងធ្មេញ។ ក្រៅពីនេះ ភេសជ្ជៈកំប៉ុងក៏អាចប៉ះពាល់ដល់សុខភាពឆ្អឹងរបស់យើងដូចគ្នា ពីព្រោះសារធាតុកាហ្វេអ៊ីន អាចរំខានដល់ការស្រូបយកជាតិកាល់ស្យូម ក៏ដូចជានាំឲ្យបាក់ឆ្អឹង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]