ថៃ៖ ពិតណាស់​ តារាសម្ដែងថៃលំដាប់ប្រទេសកញ្ញា Kimberley មិនត្រឹមតែមានសមត្ថភាពសម្ដែងនោះទេ នាងថែមទាំងមាន រូបរាងស្រឡូន ខ្ពស់ស្រឡះ និងមាន មុខមាត់ គួរឲ្យស្រលាញ់។ នាងត្រូវបាន មហាជនជាច្រើនកោតសរសើរពី រូបរាងដ៏ទាក់ទាញរបស់ Kim នៅពេលនាងបង្ហោះរូបម្ដងៗ។

ជាមួយគ្នានេះ ក្នុងវ័យ៣០ឆ្នាំ Kimberley បានប្រារព្ធពិធីខួបកំណើតយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារក៏ដូចជាមិត្តភក្តិជិតស្និតផងដែរ ជាពិសេសគឺ ទទួលបានការSurprise ពីគូស្នេហ៍យ៉ាងរំភើបដូចជា ត្រូវមិត្តប្រុសសុំរៀបការអញ្ចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីចូលចម្រើនវ័យកាន់តែចាស់មួយឆ្នាំទៀតនោះ Kimberley បែរជាត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ជាមួយនឹងរូបសម្រស់ដ៏ក្មេងជាងវ័យរបស់នាងស្ទើរតែមិនគួរឲ្យជឿថានាងមានអាយុ៣០ឆ្នាំនោះទេ។ ជាក់ស្ដែង ដូចរូបភាពដែលនាងទើបតែបានបង្ហោះនាប៉ុន្មានម៉ោងមុននេះ ក្នុងឈុតរ៉ូបចងពុំពណ៌សាច់ រំលេចនូវសម្រស់សាចខ្ចីរលោងម៉ដខៃ ផ្ទៃមុខសឹងស្រមោចវារជ្រុះទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 Kimberley 
 Kimberleyនិង មិត្តប្រុស 
 Kimberley 
 Kimberley 
 Kimberley 
 Kimberley 
 Kimberley 
 Kimberley 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]