ភ្នំពេញ៖ ជាការពិតកម្មវិធីប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា ទើបតែបង្កើតឡើងនៅក្នុងឆ្នាំដំបូង ប៉ុន្តែគេកត់សម្គាល់ឃើញមានការគាំទ្រច្រើនពីសំណាក់មហាជនគ្រប់ទិសទី ជាពិសេសពីអ្នកលេងបណ្ដាញសង្គមតែម្ដង។ ជាមួយគ្នានេះដែរ បើក្រឡេកមើលការប្រកួត គេដឹងផងដែរថាកម្មវិធី Miss Teen International Cambodia បានបញ្ចប់វគ្គប្រកួតចំនួន៣វគ្គរួចមកហើយ ដើម្បីស្វែងរកម្ចាស់ជ័យលាភី។
យ៉ាងណាមិញ កាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ កម្មវិធី Miss Teen International Cambodia ទើបតែបញ្ចប់វគ្គប្រកួតឈុតហែលទឹក ដែលមានបេក្ខនារីប្រកួតចំនួន២៥រូប។ ម្យ៉ាងស្របពេលប្រកួតឈុតហែលទឹក ក្នុងអំឡុងពេលធ្វើការផ្សាយផ្ទាល់នោះ គេឃើញបេក្ខនារីទាំងអស់សុទ្ធសឹងតែខំប្រឹងធ្វើវាអស់ពីសមត្ថភាព និងបង្ហាញភាពជឿជាក់ ហើយធ្វើបានល្អគ្រប់ៗគ្នា រហូតទទួលបានការសរសើរច្រើនពីទស្សនិកជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ប្រិយមិត្តបានមើលការផ្សាយផ្ទាល់វគ្គប្រកួតឈុតហែលទឹកពីបេកុ្ខនារី Miss Teen International Cambodiaរួចមកហើយ ប៉ុន្តែបើងាកមកចាប់អារម្មណ៍ពីសកម្មភាពហាត់សម ការដើរម៉ូតក្នុងវគ្គឈុតហែលទឹករបស់បេក្ខភាពប្រកួតវិញម្ដង គេឃើញបេក្ខនារីហាត់សមទាំងហាលក្ដៅរាប់ម៉ោង ប៉ុន្តែនៅតែខំប្រឹងហាត់ដើម្បីបន្តក្ដីស្រមៃខ្លួន។ មិនតែប៉ុណ្ណោះ បេក្ខនារីទាំងអស់នៅតែរក្សាស្នាមញញឹមយ៉ាងស្រស់ស្អាត ទោះជួបផលលំបាកក្នុងអំឡុងពេលហាត់សមដើរម៉ូតក៏ពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]