ថៃ៖ បើទោះបីជាបានឃើញនៅក្នុងសាច់រឿងបានត្រឹមតែដើរជាតួអង្គកំប្លែងក៏ពិតមែន តែជីវិតពិត របស់តារាប្រុស លោក Ball ពិតជាមានភាពស៊ីវីល័យ នៅក្នុងការរស់នៅក្រោមបរិយាកាស ផ្ទះថ្មីធំប្រណីត ដែលមាន តម្លៃខ្ទង់ ២០ លានបាត (ប្រហែល ៦០ ម៉ឺនដុល្លារ) ។
នៅក្នុងនោះដែរ តារាប្រុសរូបនេះ បានបើកបង្ហាញឲ្យឃើញទាំងស្រុងពីទិដ្ឋភាពទាំងក្រៅនិងក្នុងផ្ទះដ៏ស្កឹមស្កៃរបស់ខ្លួន ដែលជាផ្ទះវីឡាពណ៌ស មានការតុបតែង ជាមួយនឹងគ្រឿងប្រើប្រាស់ស្អាតៗ ដែលបានជ្រើសរើសដោយខ្លួន ដើម្បីលម្អផ្ទះឲ្យកាន់តែមានសោភ័ណភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទះរបស់ លោក Ball គឺជាផ្ទះពីរ ដែលជាន់ផ្ទាល់ដី មានបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និង ផ្ទះបាយ និងមានការរៀបចំលម្លយ៉ាងត្រជាក់ភ្នែក។ ចំពោះផ្នែកខាងលើ គឺជាតំបន់ឯកជន ដែលមានការរៀបចំឡើងស្រស់ស្អាតដូចគ្នា មិនខុសពីផ្នេកខាងក្រោមនោះទេ ជាពិសេស មានបន្ទប់គេង ដែលមានបន្ទប់ស្លៀកពាក់ដ៏ធំទូលាយ បែងចែកទូដាក់ខោអាវសម្រាប់ខ្លួនផ្ទាល់ និងសម្រាប់ប្រពន្ធ ទៀតផង៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]