បរទេស៖ តួអង្គ Spider-Man តារាសម្តែងស្រី Zendaya និង Tom Holland បានចំណាយពេល ក្នុងដំណើរកម្សាន្តរបស់ពួកគេ ជាមួយគ្រួសារ Holland នៅទីក្រុងឡុងដ៍កាលពីចុងសប្តាហ៍ នេះបើតាមប្រភព Dailymail

នេះបើតាមរូបភាពដែលគេប្រមាញ់បាន តារា​សម្ដែង​អាមេរិក Zendaya ជ្រើសរើស​ឈុត​ធម្មតា និង​ស្បែក​ជើង​កីឡា ខុស​ពី​រាល់ដង ជាមួយនឹងសម្រស់ឆើតឆាយ និង​សិចស៊ី ជាពិសេសនោះ នាងបានលេង​មុខ​ទទេស្អាតថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយសន្ទុះក្រោយមក គេប្រទះបានឃើញ តារាសម្តែងវ័យក្មេង Tom Holland បានបើកឡានមិត្តស្រីរបស់លោក ទៅផ្ទះឪពុកម្តាយរបស់គាត់ក្នុងរថយន្ត Porsche Taycan ដែលតម្លៃប៉ាន់ប្រមាណ ៩ម៉ឺនផោន។

ជាមួយគ្នានេះដែរ Zendaya បានរៀបចំថង់អំណោយជាច្រើនសម្រាប់ឪពុកម្តាយ និងបងប្អូនរបស់ Tom Holland ដោយ​សារ​តែ​រស់​នៅ​ឆ្ងាយ និង​ការងារ​មមាញឹក ទើប​នាង​មិន​សូវ​មាន​ឱកាស​ទៅ​លេង​ផ្ទះ​មិត្ត​ប្រុស​ឡើយ នេះបើតាមគេរាយការណ៍។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ People លោក Tom Holland បាននិយាយថាលោកកំពុង សម្រាក និងចំណាយពេលជាមួយក្រុមគ្រួសារ ។ ខ្សែភាពយន្តចុងក្រោយបង្អស់របស់លោកដែលមានចំណងជើងថា «Spider-Man: No Way Home» ដែលរួមសម្តែងដោយ Zendaya បានទទួលជោគជ័យយ៉ាងខ្លាំងជាមួយនឹងទឹកប្រាក់ជិត ១.៧ ពាន់លានដុល្លារនៅក្នុង Box Office ទូទាំងពិភពលោកចាប់តាំងពីការចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ ២០២១ មកម្លេះ៕

ប្រភព៖ Dailymail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]