ហ្វេសប៊ុក៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនិងតិចតុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញវីដេអូរៀបមង្គលការមួយរបស់កូនកំលោះក្រមុំមួយគូនៅលើដងទន្លេសាប រហូតមានអ្នកចុចចូលទស្សនានៅលើហ្វេសប៊ុកដល់ទៅជិត២លាននាក់ឯណេះ។
ជាក់ស្តែងនៅក្នុងវីដេអូនោះ បានបង្ហាញពីសកម្មភាពដែលកូនកំលោះ ហែគ្រឿងជំនូនបណ្តាការដោយជិះទូក មានទាំងសម្លេងទ្រប្រគំ និងការចូលរួមពីសំណាក់ភ្ញៀវ រួមទាំងអ្នកកំដរឈរបាំងឆ័ត្រ លោកអាចារ្យ សរុបមនុស្សជិតដប់នាក់ ជិះទូកតម្រង់ឆ្ពោះទៅផ្ទះកូនក្រមុំដែលជាផ្ទះបណ្តែងទឺកនៅលើទន្លេសាប ដែលមើលទៅមានសភាពយ៉ាប់យុឺន និងពិបាកជាងការរៀបការនៅលើដីគោកឆ្ងាយតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ក្រោយបានឃើញវីដេអូនៃពិធីរៀបមង្គលការនៅលើផ្ទះបណ្តែតទឹកលើទន្លេសាបមួយនេះរួចមក មានអ្នកចុចទស្សនាជាច្រើននាក់ បានចូលមកខមិនដោយបានបង្ហាញនៅក្តីបារម្ភដោយបានលើកឡើងថា ចុះបើហែរៗចំនួនលិចទៅម៉េចទៅ ព្រោះខ្ញុំអត់ចេះហែលទឹកទេ ឃើញហើយស្រៀវជំនួសតែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]