វៀតណាម៖ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤,៣៦២ នាក់ កាលពីថ្ងៃចន្ទ រួមជាមួយការចាកចេញពីមន្ទីរពេទ្យចំនួន ៣៦,៣៣១ នាក់ និងអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ចំនួន ១៦៥ នាក់។  

ក្រសួងសុខាភិបាល បាននិយាយថា ករណីថ្មីបំផុត រួមទាំងការនាំចូលចំនួន ៥៥ និងឆ្លងក្នុងស្រុកចំនួន ១៤.៣០៧ ត្រូវបានបញ្ជាក់នៅក្នុងខេត្ត និងក្រុងចំនួន ៦១ ដោយបន្ថែមថា ៩.៥៣៤ នាក់បានឆ្លងនៅក្នុងសហគមន៍។ប្រទេសនេះបានរកឃើញការឆ្លងសហគមន៍ចំនួន ២,១៤៩,០៩៥ ករណី នៅក្នុងខេត្ត-ក្រុងទាំង​៦៣ របស់ខ្លួនចាប់តាំងពីរលកមេរោគទី ៤បានផ្ទុះឡើងកាលពីថ្ងៃទី២៧ខែមេសា ឆ្នាំ២០២១។ ជាង ១,៨៣លាននាក់ក្នុងចំណោមអ្នកជំងឺ បានជាសះស្បើយពីជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទីក្រុងហូជីមិញស្ថិតនៅលើកំពូលនៃករណីអ្នកជំងឺចំនួន ៥១២,៨៧១ នាក់ បន្ទាប់មកខេត្ត Binh Duong មាន ២៩២,៣០៣ នាក់ ទីក្រុងហាណូយមាន ១១១,៦៣០ នាក់ ខេត្ត Dong Nai មាន ៩៩,៦៨៦ ខេត្ត Tay Ninh មាន ៨៧,២៨៩នាក់ ខេត្ត Ca Mau ៥៤,៨៩៣ នាក់។

ក្នុងនោះ ៧៨,៨៩ លាននាក់នៃប្រជាជនវៀតណាមចំនួន ៩៨ លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈដែលជាង ៧៣,៧ លាននាក់ បានទទួលការចាក់វ៉ាក់សាំងពីរដូស៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ TuoiTre

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]