ភ្នំពេញ៖ ជាលើកដំបូងចាប់តាំងពីការដាក់បង្ហាញជាសាធារណៈនៅ Pebble Beach នៅថ្ងៃទី ១៣ ខែសីហា រថយន្តម៉ូដែល Lamborghini Countach LPI 800-4 កំពុងបង្ហាញខ្លួនលើផ្លូវ។ ក្នុងឱកាសពិសេសនេះ រថយន្តស្ព័រទំនើបថ្មីសន្លាងអមជាមួយម៉ូដែលមុនដ៏សំខាន់បំផុតចំនួនពីរគឺម៉ូដែល Countach LP 400 ជំនាន់ទីមួយ និងម៉ូដែល Countach ខួប ២៥ ឆ្នាំជាជំនាន់ចុងក្រោយដែលបានផលិត។ ការបង្ហាញខ្លួនលើកដំបូងប្រកបដោយភាពស្វាហាប់រួមគ្នាជាមួយនឹងតួឯកពីរនាក់នៃការប្រជុំម៉ូដែលជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនបានផ្តល់ទិដ្ឋភាពដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉ូដែល Countach LPI 800-4 ផលិតថាមពលកម្លាំងសេះសរុប 814hp។ បំពាក់ដោយម៉ាស៊ីន Lamborghini V12 ចំណុះ 6.5 លីត្រ ផ្តល់ថាមពលកម្លាំង 780 hp រួមផ្សំជាមួយនឹងម៉ាស៊ីនថាមពលអគ្គិសនី 48 វ៉ុល ដែលភ្ជាប់ដោយផ្ទាល់នៅលើប្រអប់លេខ ដែលផ្តល់ថាមពលបន្ថែម 34 hp សម្រាប់ការឆ្លើយតបភ្លាមៗ និងបង្កើនសមត្ថភាព។ ម៉ាស៊ីនថាមពលអគ្គិសនីត្រូវបានបំពាក់ដោយសូពើកាប៉ាស៊ីទ័រ (supercapacitor) ដែលផ្តល់ថាមពលបីដងច្រើនជាងថ្មលីចូមអ៊ីយ៉ុងដែលមានទម្ងន់ស្មើគ្នា។
រថយន្តនេះនឹងត្រូវផលិតក្នុងចំនួនកំណត់ត្រឹមតែ 112 គ្រឿងប៉ុណ្ណោះ ដែលរថយន្តទាំងអស់ត្រូវបានលក់ចេញហើយមុនពេលធ្វើបទបង្ហាញរថយន្តនេះ។ ចំនួននៃរថយន្តគឺសំដៅទៅលើ "LP 112" ដែលជាឈ្មោះគម្រោងដែលបានប្រើនៅខាងក្នុងក្រុមហ៊ុនអំឡុងពេលបង្កើតរថយន្ត Lamborghini Countach ជំនាន់ដំបូង។ ការដឹកជញ្ជូនរថយន្ត Countach LPI 800-4 នឹងចាប់ផ្តើមពីត្រីមាសទី ១ នៃឆ្នាំ ២០២២ ជូនដល់អតិថិជនជុំវិញពិភពលោកដែលនឹងមានឯកសិទ្ធិក្នុងការបើកបររថយន្តនៃប្រវត្តិសាស្រ្តរថយន្តដែលត្រូវបានបង្កើតឡើងវិញសម្រាប់ពេលអនាគត៕
រូបថត និងវីដេអូ៖ media.lamborghini.com
ព័ត៌មានអំពីរថយន្ត Automobili Lamborghini: www.lamborghini.com
[English Below]
Countach LPI 800-4 on the road for the first time
From the first to the last edition, three generations together to celebrate a timeless icon
Sant’Agata Bolognese, January 25, 2022 – For the first time since its unveiling at Pebble Beach on August 13, the Lamborghini Countach LPI 800-4 is taking to the road. On this special occasion, the brand-new super sports car was accompanied by two of its most important predecessors: the first Countach LP 400 and the last Countach 25th Anniversary produced. The dynamic debut together with two protagonists of the company’s historic collection provided extraordinary and unprecedented images.
The Countach LPI 800-4 produces a total output of 814 hp; it is powered by a Lamborghini 6.5-liter V12 engine, delivering 780 hp, combined with a 48-volt electric motor mounted directly on the gearbox, which provides an additional 34 hp of power for instant response and increased performance. The electric motor is powered by a supercapacitor that provides three times more power than a lithium-ion battery of equal weight.
The car will be produced in a limited edition of just 112 units, all of which were already sold before its presentation. The number of units is a reference to "LP 112", the project name used internally during the development of the first Lamborghini Countach. Deliveries of the Countach LPI 800-4 will start from the first quarter of 2022 to customers around the world who will have the privilege of driving a piece of automotive history reinvented for the future.
Photos and videos: media.lamborghini.com
Information on Automobili Lamborghini: www.lamborghini.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]