សៀមរាប៖ សមត្ថកិច្ចបានចុះឃាត់យុវជនសង្ស័យម្នាក់ ដោយសារចូលទៅលួ.ចគាស់ក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈ នៅតូបលក់ឥវ៉ាន់ចាបហ៊ួយក្នុងភូមិ ដើម្បីតាមរករង្វាន់។

ដោយឡែក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីបទល្មើសចម្លែកមួយបានកើតឡើង ដោយជនសង្ស័យម្នាក់ជនសង្ស័យឈ្មោះ ស្លេះ ខួច ភេទប្រុស អាយុ ២១ឆ្នាំ បានលួ.ចចូលទៅគាស់ក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈនៅតូបលក់ឥវ៉ាន់ចាបហ៊ួយក្នុងភូមិ របស់ជនរងគ្រោះឈ្មោះ ឡាញ់ សែន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ លក់ដូរចាប់ហួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលសមត្ថកិច្ចបានចាត់វិធាន ឃាត់ខ្លួនជនសង្ស័យខាងលើយកទៅសាកសួរហើយ៕

ប្រភព៖ Vann Makara

សូមចូលទស្សនារូបភាពខាងក្រោម៖

ជនសង្ស័យ
កំប៉ុងស្រាបៀរ និងភេសជ្ជៈ ដែលជនសង្ស័យបានចូលគាស់
កំប៉ុងស្រាបៀរ និងភេសជ្ជៈ ដែលជនសង្ស័យបានចូលគាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]