ចិន៖ អាច​និយាយ​បាន​ថា Angelababy គឺជាតារាសម្ដែងស្រីមួយរូប ដែលមានសម្រស់​ដ៏​ស្រស់​ស្អាត​​ក្នុង​វិស័យ​កម្សាន្ត​របស់​ចិន និងត្រូវបានទស្សនិកជនជាច្រើន តែងតែសរសើរទៅលើសម្រស់ដ៏ទាក់ទាញមួយនេះ នៅពេលដែលនាងចេញមកបង្ហាញខ្លួនម្ដង។ 

តែទោះជាយ៉ាងណា ថ្មីៗនេះ ស្រាប់តែមានអ្នកសរសេរប្លុកម្នាក់ បានចែករំលែករូបថតចាស់ៗ របស់ តារាស្រី Angelababy ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ ជាមួយនឹង តារាស្រី Fan Bingbing ។ តាមរយៈរូបថតមួយនោះ Angelababy ហាក់ទទួលរងនូវការរិះគន់ថា មានសម្រស់មិនសូវស្អាត បង្ហាញ​ទម្រង់​មុខ​ចង្កា​ក្រាស់ មិនទាក់ទាញ ខណៈដែលផ្ទុយ​ទៅ​វិញ​ ពី Fan Bingbing ដែលបង្ហាញពី​​មុខមាត់​ដ៏​ល្អឥតខ្ចោះ ភ្នែក​ធំៗ ពោរពេញដោយមន្តស្នេហ៍ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ជាមួយនឹងកម្ពស់ដ៏លេចធ្លោ របស់ Fan Bingbing បានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន ទាំងសម្រស់មុខមាត់ រហូត​ដល់​រាង​កាយ ខណៈដែល Angelababy ថែមទាំងត្រូវបាន​គេ​វិនិច្ឆ័យ​ថា នាងហាក់មិនមានសម្រស់ប្រៀបផ្ទឹម នឹងសិល្បករសិស្សច្បងរូបនេះ បានឡើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy 
Angelababy 
Fan Bingbing
Fan Bingbing
Fan Bingbing
Angelababy និង Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]