ថៃ៖ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភចំពោះ តារាស្រី Pat Napapa បន្ទាប់ពី រូបនាងបានចេញមកបង្ហាញដំណឹង នៅលើបណ្ដាញសង្គមថា បានឆ្លងជំ.ងឺកូវីដ១៩ ដែលបច្ចុប្បន្ននេះ នាងកំពុងសម្រាកព្យាបាលផងដែរ។ 

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយទៀត បន្ទាប់ពី លោក Got ដែលជាអតីតមិត្តប្រុសវ័យក្មេង បានផ្ញើរកន្ត្រក​ផ្កា​ដើម្បីសួរសុខទុក្ខ ទៅដល់ តារាស្រី Pat Napapa នៅពេលដែលបានដឹងថា នាងកំពុងសម្រាកព្យាបាលជំ.ងឺកូវីដ១៩ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីតារាស្រីរូបនេះ បានបង្ហាញរូបភាពផ្កាមួយនេះ ភាគីខាងប្រុសក៏បានស៊ែរបន្ត និងសរសេរសារជូនពរ ឲ្យនាងឆាប់ជាសះស្បើយ ថែមទៀត ដែលនេះក៏អាចបញ្ជាក់បានថា ពួកគេទាំងពីរនៅតែមានទំនាក់ទំនង ព្រមទាំងរក្សាមិត្តភាពយ៉ាងល្អជាមួយគ្នា ផងដែរ ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat
Pat
Pat
Pat
អតីតគូស្នេហ៍ Pat
អតីតគូស្នេហ៍ Pat
សារពីអតីតគូស្នេហ៍ Pat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]