ថៃ៖ ពិតណាស់ គ្មានការជួបជុំណាដែលថាមិនបែក គ្រាន់តែកើតឡើងក្នុងហេតុផលផ្សេងៗគ្នាប៉ុណ្ណោះ ហើយគ្រប់គ្នាក៏មិនអាចនៅជាប់គាំងជាមួយនឹងបញ្ហាដែលបានកើតមានឡើងនោះទេ។ ជាក់ស្ដែង បើក្រលេកមើល តារាស្រីថៃ នាង Bella ដែលទើបនឹងបែកបាក់ស្នេហា ក៏នៅតែរក្សាជំហរថែមទាំងបន្តទៅមុខបានយ៉ាងរហ័ស។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Bella ក៏បានបន្តធ្វើឲ្យសកម្មភាពយ៉ាងរីករាយថែមទៀត ដោយបានទៅវិស្សមកាលក្នុងដំណើរកម្សាន្តទៅប្រទេសស្វីស កាលពីថ្មីៗកន្លងទៅនេះ។ ជាពិសេសនាងក៏តែងមាន សកម្មភាពជាប្រចាំ ដោយបានបង្ហោះរូបថតដ៏ស្រស់ស្អាតនៅលើ Instagram បង្ហាញឲ្យអ្នកគាំទ្រជាច្រើនបានឃើញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ដូចរូបភាព ក្នុងឈុតសនៅមាត់សមុទ្រនេះ អាចនិយាយបានថា នេះគឺជាទិដ្ឋភាពដ៏មានក្ដីសុខសាជាថ្មីម្ដងទៀតជាមួយនឹងស្នាមញញឹមដ៏រីករាយ របស់តារាស្រីរូបនេះ ដែលមនុស្សជាច្រើន កំពុងតែរងចាំមើល ព្រមទាំងបង្ហាញពីភាពសប្បាយរីករាយជាមួយគ្នា បន្ទាប់ពីដំណឹងបែកបាក់គូស្នេហ៍ត្រូវបានលាតត្រដាងជាផ្លូវការ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]