ថៃ៖ នៅក្នុងថ្ងៃខួបកំណើត តារាស្រី Kimberley ក៏មានវត្តមាន Noey Chotika និង ស្វាមីបានមកចូលរួម ដើម្បីអបអរទៅដល់រូបនាង ព្រមជាមួយនឹងការបង្ហាញពីទិដ្ឋភាពដ៏កក់ក្ដៅនៅក្នុងកម្មវិធីមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ តារាស្រី Noey បែរជាបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពី បានបង្ហាញរូបភាពស្វាមី លោក Arm Chansiri ដែលបានឈរថតជាមួយនឹង តារាប្រុសសង្ហាទាំងពីរដួង លោក Mak Prin និង Nadech Kugimiya

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត​ តាមរយៈរូបភាពមួយនេះ មហាជនជាច្រើនក៏បានចូលរួមបញ្ចេញមតិ សរសើរពីភាពសង្ហារបស់ស្វាមី Noey ដែលអាចស៊ូជាមួយនឹងសម្រស់របស់ តារាប្រុសល្បីទាំងពីរដួងនេះបាន ទាំងស្ទាយ៍តែងខ្លួននិងរូបរាង ដែលអាចប្រៀបដូចជា កំពូលតារាល្បីមួយដួងទៀត នៅក្នុងសិល្បៈកម្សាន្ត៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Noey និង ស្វាមី
Noey និង ស្វាមី
ទិដ្ឋភាពក្នុងកម្មវិធីខួបកំណើតរបស់ Kimberley
ទិដ្ឋភាពក្នុងកម្មវិធីខួបកំណើតរបស់ Kimberley
ទិដ្ឋភាពក្នុងកម្មវិធីខួបកំណើតរបស់ Kimberley
Mark Nadech និង ស្វាមីរបស់ Noey
Mark Nadech និង ស្វាមីរបស់ Noey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]