កូរ៉េខាងត្បូង៖ អ្នកគាំទ្រ BLACKPINK ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងនារី Grimes មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបង្ហាញខ្លួនរបស់ Jennie ក្នុងវីដេអូចម្រៀងចុងក្រោយបង្អស់របស់តន្ត្រីករកាណាដាមួយរូបនេះ នៃវីដេអូបង្ហោះចុងក្រោយបំផុត។

ជាក់ស្តែង ត្រលប់ទៅខែកក្កដា ឆ្នាំ ២០២១ តារាស្រី Jennie និង Grimes បែកធ្លាយអ៉ីនធឺណែតនៃរូបភាពអ្នកទាំងពីរបានឈរថតរូបជាមួយគ្នា នៅពេលដែល អ្នកទាំងពីរកំពុងឈរនៅមុខកាំជ្រួច នៅទីស្នាក់ការកន្លែងធ្វើការរបស់អតីតគូស្នេហ៍របស់ Grimes។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលនោះ អ្នកគាំទ្របានសម្តែងក្តីសង្ឃឹមថា Jennie និង Grimes នឹងសហការគ្នានៅថ្ងៃណាមួយ តែឥឡូវនេះ វាហាក់បីដូចជាបំណងប្រាថ្នារបស់ពួកគេក្លាយជាការពិត ដោយត Grimes បានទម្លាក់ឈុតខ្លីសម្រាប់ បទដែលមានចំណងជើងថា «Shinigami Eyes» នៅថ្ងៃទី ២៥ ខែមករា ហើយ Jennie ត្រូវបានបង្ហាញថាឈរក្បែរ តារាស្រីរូបនេះផងដែរ ។

ទោះជាយ៉ាងណា Jennie មិន​មាន​ការរួមចំណែក ជាសិល្បករច្រៀង​ក្នុង​បទ​ចម្រៀងមួយនេះនោះទេ គ្រាន់តែ​រំភើប​ចិត្ត​ពេល​ឃើញ​នាង​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​របស់ Grimesបែបនេះ

សូមទស្សនាឈុតខ្លីៗ «Shinigami Eyes» ខាងក្រោម ហើយរង់ចាំមើលវីដេអូចម្រៀងពេញនៅថ្ងៃទី ២៦ ខែមករា ដូច្នេះដែរ។

ប្រភព៖ Koreaboo

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]