តារាកម្សាន្ត÷ លោក Daniel Radcliffe ឬហ្វេនៗដែលជាអ្នកនិយមគាំទ្រភាពយន្តហូលីវូដបានស្គាល់ថាជាតួអង្គឯកប្រុសក្នុងរឿង Harry Potter នោះ បានសាងភាពភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលតារាសម្តែងប្រុសសញ្ជាតិអង់គ្លេសដ៏ស្រស់សង្ហារូបនេះបានបង្ហាញរូបថតប៉ុន្មានសន្លឹកនៅលើគណនីអុីនស្តាក្រាម(Instagram) របស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។

ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ Daniel Radcliffe បានបង្ហាញមុខមាត់ដ៏ស្រស់សង្ហា បន្ទាប់ពីលោកបានកោរពុកមាត់ និងពុកចង្កា មើលទៅនៅតែក្មេងដដែល អមដោយស្ទាយ៍ថតរូបបង្ហាញរាងដ៏ស្រស់សង្ហា និងទាក់ទាញរបស់លោក រហូតធ្វើឲ្យហ្វេនៗដែលលេងបណ្តាញសង្គមអុីនស្តាក្រាមផ្ទុះការសរសើរតារាប្រុសរូបនេះ ព្រោងព្រាតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា នៅឆ្នាំ២០២២ លោកDaniel Radcliffe មានវ័យ៣៣ឆ្នាំហើយ ប៉ុន្តែសម្រស់របស់លោកនៅតែស្រស់សង្ហា និងក្មេងដដែល ខណ:ដែលទ្រព្យសម្បត្តិរបស់តារាប្រុសរូបនេះក៏មានច្រើនមហាសាលមិនធម្មតាដែរ៕

ចង់ឃើញថាតើ លោកDaniel Radcliffe សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះπ

លោក Daniel Radcliffe
លោក Daniel Radcliffe
លោក Daniel Radcliffe ក្រោយកោរពុកមាត់
លោក Daniel Radcliffe ក្រោយកោរពុកមាត់
លោក Daniel Radcliffe ក្រោយកោរពុកមាត់
លោក Daniel Radcliffe ក្រោយកោរពុកមាត់
លោក Daniel Radcliffe ក្រោយកោរពុកមាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]