ថៃ៖ លោក Thira Woratanarat សាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយកាលពីថ្ងៃចន្ទថា មេរោគបម្លែងខ្លួនថ្មីអូមីក្រុងរង ប្រភេទ BA.2 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសប្រហែល ៤០ រួមទាំងប្រទេសសិង្ហបុរី ឥណ្ឌា ដាណឺម៉ាក ស៊ុយអែត និងចក្រភពអង់គ្លេស។
លោកបានបន្ថែមថា ទោះបីជានៅមានទិន្នន័យមិនគ្រប់គ្រាន់អំពីភាពធ្ងន់ធ្ងរ និងធន់ទ្រាំនឹងថ្នាំវ៉ាក់សាំងក៏ដោយ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា អូមីក្រុងប្រភេទ BA.2 កំពុងរីករាលដាលលឿនជាង អូមីក្រុងប្រភេទ BA.1 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោក Thira បានសរសេរនៅលើ Facebook ថា៖ «លក្ខណៈរបស់អូមីក្រុងប្រភេទ BA.2 គឺខុសគ្នាខ្លាំងពីអូមីក្រុងប្រភេទ BA.1 ដូច្នេះហើយ ខ្ញុំចង់ជំរុញឱ្យអ្នកវិទ្យាសាស្ត្រពន្លឿនការស្រាវជ្រាវលើការចម្លង មេរោគ និងភាពធន់នឹងវ៉ាក់សាំង»។ BA.2 ដែលត្រូវបានគេដាក់រហ័សនាមថា "Stealth Variant" បច្ចុប្បន្ននេះ មានស្ទើរតែពាក់កណ្តាលនៃករណីឆ្លងនៅក្នុងប្រទេសដាណឺម៉ាក។
ទន្ទឹមនេះ លោក Thira ក៏បានស្នើឱ្យប្រជាជនបន្តធ្វើបច្ចុប្បន្នភាពតាមដានអំពីស្ថានភាពកូវីដ១៩ និងការពារខ្លួន បើទោះបីជា អូមីក្រុង កំពុងរីករាលដាលយឺតនៅក្នុងប្រទេសថៃជាងប្រទេសដទៃទៀតក៏ដោយ។ ប្រជាជនគួរតែពាក់ម៉ាស់មុខពីរជាន់ ជៀសវាងកន្លែងដែលមានមនុស្សច្រើន និងមានខ្យល់ចេញចូលមិនល្អ ជៀសវាងការជួបជាមួយអ្នកដ៏ទៃ និងរក្សាចម្ងាយយ៉ាងតិចមួយម៉ែត្រពីអ្នកដទៃ។
លោក Thira បានបន្ថែមថា៖ «ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺ អ្នកគួរសម្រាកទៅជួបគ្រូពេទ្យ»។សូមបញ្ជាក់ផងដែរថា មេរោគអូមីក្រុង មានប្រភេទរងចំនួនបីគឺ BA.1, BA.2 និង BA.3។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕
ប្រភព៖ The Nation
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]