តៃវ៉ាន់៖ ថ្មីៗនេះ ម្តាយបង្កើតរបស់ តារាស្រី Barbie Hsu បានចែករំលែកជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងរឿងរ៉ាវដែលបានលេចឭថា កូនស្រីរបស់ខ្លួន កំពុងស្ថិតក្នុងដំណើរការប្តឹង អតីតស្វាមី លោក Wang Xiaofei ។
នៅក្នុងនោះដែរ ទាក់ទងនឹងរឿងអាស្រូវ បន្ទាប់ពីការបែកបាក់រវាង Barbie Hsu និង អតីតស្វាមី ម្តាយរបស់នាង បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមជុំវិញបណ្តឹងលែងលះនេះ ដោយបានរៀបរាប់ថា វាគឺជារឿងរបស់មនុស្សពីរនាក់ ពួកគេទាំងពីរមានភាពចាស់ទុំអស់ហើយ ដោយអ្នកស្រីនឹងមិននិយាយអ្វីពីពួកគេទៀតទេ និងគ្រាន់តែមើលថែខ្លួនឯងឲ្យល្អតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ពាក្យសំដីរបស់ម្ដាយ Barbie Hsu បានយល់ព្រមជាចំហ ដើម្បីបញ្ជាក់ថា កូនស្រី និងអតីតស្វាមី ពិតជាបានលែងលះគ្នាមែន ដូច្នេះពេលនេះ ពួកគេលែងខ្វល់ទៀតហើយ បើទោះជា ម្តាយរបស់នាង បានចេញមកនិយាយការពារអ្នកទាំងពីរកាលពីមុនមក ដោយអះអាងថា វាមិនមែនជាការលែងលះគ្នាទេ គ្រាន់តែជាការឈ្លោះគ្នាដោយសារជម្លោះប្តីប្រពន្ធ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]