ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា អ៊ិន លក្ខិណា ជាបវរកញ្ញាលំដាប់រងទី១ Miss Grand Cambodia ដែលកញ្ញា ក៏ត្រូវអ្នករៀបចំកម្មវិធី ជ្រើសរើសជា បេក្ខនារីខ្មែរដំបូងគេ ទៅចូលរួមក្នុងការប្រកួតសម្រស់ Miss Supranational ២០២២ នាពេលខាងមុខ។
ជាមួយគ្នានេះ បើក្រលេកមើលទៅលើសម្រស់បវរកញ្ញារូបនេះ ក៏ស្រស់ស្អាតប្លែកពីគេមិនធម្មតាដែល ពោលគឺ អ៊ិន លក្ខិណា មានពណ៌សម្បុរខ្មៅស្រអែម ទម្រង់មុខដូចកូនកាត់ រាងស្គមខ្ពស់សាកសមជាបវរកញ្ញាពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បើនិយាយចំពោះ បវរកញ្ញារូបនេះ អាចនិយាយថានាងមានភាពជឿជាក់ទៅលើសមត្ថភាពនិងសម្រស់របស់ខ្លួនខ្លាំងមែនទែន ជាពិសេសថ្មីៗនេះ នាងក៏បានបង្ហាញខ្លួនជាមួយនឹងផ្ទៃមុខទទេស្អាតនិងក្រោយពេលតុបតែងមុខធៀបគ្នា។ ក្នុងនោះគេសង្គេតឃើញថា នាងពិតជាមានភាពជឿជាក់ពិតមែន បើទោះបីជាមុខមិនទាន់តុបតែង ហាក់បីដូចជារាងស្លេកនិងមានស្នាមខ្មៅក្រោមភ្នែកមែន តែនៅពេលដែលនាងតុបតែងរួចគឺពិតជាស្អាតនិងទាក់ទាញខ្លាំងមែនទែន៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]