ភ្នំពេញ៖ នៅលើផេកជាផ្លូវការ​របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរាយការណ៍មកថា មានអគ្គីភ័យ លេបត្របាក់ ផ្ទះ​ចំនួន ​៣ លែ្វង​ នៅតំបន់មួយកន្លែង ក្នុងរាជធានីភ្នំពេញ។

តួយ៉ាង ក្រោយហេតុការណ៍ នឹកស្មានមិនដល់នេះ បានបណ្តាលឲ្យមានជនរងគ្រោះ​ចំនួន​ ៣ នាក់​ បានរងរបួស និងបានបណ្តាលឲ្យ ​មនុស្សស្លាប់​បាត់បង់​អាយុ​ជីវិត​ម្នាក់ ​ភេទ​ស្រី​ អាយុ​ប្រហែល ​២៦​ ឆ្នាំ​ ក្រោយ​បាន​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវអកុសលមួយនេះ បានកើតឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង​ ០៣:០០​ នាទី​យប់​ ដែលស្ថិត​នៅខាង​ក្រោយ​វត្ត​ទួល​ ភូមិ​​បឹង​សាឡាង​ សង្កាត់​ឫស្សីកែវ​​​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​​ ខណះពេលនេះរថយន្ត​ពន្លត់​អគ្គីភ័យ​កំពុង​តែ​ជួយ​អន្តរាគមន៍​ផ្ទាល់​នៅ​កន្លែង​កេីត​ហេតុ​ផងដែរ​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]