តារាកម្សាន្ត÷ កំពុងទទួលបានការចាប់អារម្មណ៍ និងផ្ទុះការសរសើរព្រោងព្រាតពេញបណ្ដាញសង្គម កញ្ញា ពេជ្រចរណៃ តារាសម្តែងវ័យក្មេង សមត្ថភាពនិងបទពិសោធន៍ក្នុងវិស័យគុនល្បុក្កតោពេញខ្លួន កាលពីពេលថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍សាជាថ្មី ក្រោយបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាពហាត់គុនល្បុក្កតោ និងហាត់បាញ់ព្រួញ យ៉ាងអង់អាចក្លាហានសមជានារីខ្មែរតែម្តង។

ជាក់ស្តែងនៅក្នុងរូបថតនោះ កញ្ញាពេជ្រ ចរណៃ បង្ហាញរូបរាងដ៏ស្រស់ស្អាត អមដោយកាយវិការដ៏ស្វាហាប់ ដៃកាន់ដងធ្នូឡើងទំនង ព្រមទាំងភ្ជាប់នៅសារមួយឃ្លាសរសេរថា "ស្រលាញ់ធ្នូ ឬ ស្រលាញ់អ្នកបាញ់ធ្នូ ? រហូតធ្វើឲ្យអ្នកគាំទ្រនាំគ្នាចុចLike និងស៊ែរពេញបណ្តាញសង្គមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា នេះមិនមែនជាលើកទីមួយ ទេដែលតារាស្រីរូបនេះបង្ហាញរូបថត ដោយបានបង្ហាញពីសកម្មភាពក្នុងការហាត់គុនល្បុក្កតោ ប៉ុន្តែជារឿយៗគេតែងឃើញកញ្ញា ពេជ្រ ចរណៃ បង្ហាញខ្លួនក្នុងរបៀបជានារីខ្មែរដែលអង់អាចរហូតមក៕

ចង់ឃើញថាកញ្ញាពេជ្រចរណៃ ស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

កញ្ញា ពេជ្រចរណៃ
កញ្ញា ពេជ្រចរណៃ
កញ្ញា ពេជ្រចរណៃ
កញ្ញា ពេជ្រចរណៃ
កញ្ញា ពេជ្រចរណៃ
កញ្ញា ពេជ្រចរណៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]