ថៃ៖ អ្នកណាមិនស្គាល់ តារាស្រីលំដាប់កំពូល រាជនីសម្រស់ប្រចាំប្រទេស នាង Nune Woranuch និង Aum  Patchrapa ជាកំពូលតារាសម្ដែងស្រីជើងចាស់ ដែលឈរលើវិថីសិល្បៈរួមគ្នានិងជាមិត្តភក្តិនិងគ្នាជាង២០ឆ្នាំមកហើយ។

យ៉ាងណាមិញ បើទោះជាឈានជើងចូលសិល្បៈជាងពាក់កណ្ដាលជីវិតយ៉ាងណាក្តី ក៏តារាស្រីចាស់វស្សាទាំងពីរដួងនេះ នៅតែក្តោបបានដំណែងតួឯក ថែមទាំងលេចមុខក្នុងការផ្សព្វផ្សាយប្រេនផលិតផលល្បីៗ និងនៅតែរក្សាប្រជាប្រិយភាពនៅនឹងថ្កល់មិនដែលរង្គើរម្ដងណាឡើយ បើទោះបីជាមានរលកក្រោយមកជាបន្តចន្ទាប់ច្រើនយ៉ាងក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមសកម្មភាពវីដេអូកន្លងទៅ Nune និង Aum បានរាប់អាននិងស្រលាញ់គ្នាជាមិត្តភក្តិតាំងពីក្មេងៗមកម្ល៉េះ ថែមទាំងជិតស្និតទៀតផង ជាពិសេស មកទល់បច្ចុប្បន្នអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងមិត្តភាពនៅតែល្អដដែល។

ជាងនេះទៅទៀត បើក្រលេកមើលសម្រស់មិត្តភក្តិស្រីពីរដួងនេះវិញ គឺរឹតតែធ្វើឲ្យហ្វេនៗលួចច្រណែនមិនស្ទើរតែម្ដង ព្រោះថាអ្នកគាំទ្រខំតាមដាន អ្នកទាំងពីរតាំងពីក្មេងៗរហូតដល់អ្នកទស្សនាឡើងចាស់អស់ តែកុំមើលសម្រស់ Nune និង Aum នៅតែក្មេងជាងវ័យស្រស់ស្អាតមិនចាញ់គ្នាសោះ ជាពិសេសនៅក្នុងវ័៤០ប្លាយដូចគ្នានេះ មើលសឹងតែច្រលំ២០ឆ្នាំទៅហើយ។ ជាពិសេស អ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងមិត្តភាពនៅតែល្អដដែល៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Aum និងNune
Aum និងNune
Aum 
Nune
Aum និងNune
Aum និងNune
Aum និងNune
Aum និងNune
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]