ភ្នំពេញ៖ ការប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា (Miss Teen International Cambodia) បានបញ្ចប់វគ្គប្រកួតប្រជែងស្វែងរកបេក្ខនារីជើងខ្លាំងអស់ជាច្រើនវគ្គរួចមកហើយ។ ក្រោយជម្រុះបេក្ខភាពប្រកួតពី១០០នាក់មកនៅត្រឹម២៥រូបចុងក្រោយនោះ នឹងមានសិទ្ធិបន្តប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដែលប្រព្រឹត្តិឡើងទៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២២ នៅផ្សារទំនើបAeon២ សែនសុខ។
ស្របពេលវគ្គប្រកួតផ្ដាច់ព្រ័ត្រកាន់តែខិតជិតមកដល់នោះ ពីស្ថាប័ន Miss Teen International Cambodia បាននាំប្អូនៗបេក្ខនារីទាំង២៥រូប ចុះទៅទស្សនៈកិច្ចនៅសារៈមន្ទីរគុកទួលស្លែង និងវាលពិឃាតជេីងឯក។ ក្នុងអំឡុងពេលចុះទៅទស្សនៈកិច្ច គេឃើញប្អូនៗបេក្ខភាពទាំងអស់តុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្លៀកសម្លៀកបំពាក់ និងមានពាក់ឈាងដូចៗគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត បេក្ខនារី Miss Teen International Cambodia បានថតរូបជុំគ្នាទុកជាអានុស្សាវរីយ៍ មុនថ្ងៃប្រកួតជម្រុះផ្ដាច់ព្រ័ត្រនាពេលខាងមុខ។ ម្យ៉ាងវិញទៀត សង្ឃឹមថាប្រិយមិត្តនឹងបន្តគាំទ្រដល់បេក្ខនារីទាំងអស់ ហើយរង់ចាំមើលថា បេក្ខនារីរូបណានឹងក្លាយជាម្ចាស់ជ័យលាភីបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាមុនគេបង្អស់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]