ពិភពលោក៖ ប្រភេទមេរោគបម្លែងខ្លួនថ្មីរង នៃពពួកក្នុងពូជពង្សមេរោគអូមីក្រុង នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។មេរោគនេះ បាននឹងកំពុងរីករាលដាល ហើយកំពុងក្លាយជាមេរោគបម្លែងខ្លួនថ្មីរង លេចធ្លោនៅក្នុងប្រទេសដាណឺម៉ាក។នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ រីករាលដាល ការព្រួយបារម្ភនៅតែបន្តកើតមានលើសក្តានុពលសម្រាប់មេរោគបម្លែងខ្លួនថ្មីនេះ និងគ្រោះថ្នាក់ ក៏មានបន្ថែមទៀត។
មេរោគបម្លែងខ្លួនអូមីក្រុង មានលក្ខណៈហាក់ដូចជាមានសមត្ថភាពចម្លងខ្លាំង និងច្រើនជាងមេរោគផ្សេងទៀត ដូចជាមេរោគដែលតា (Delta)ប៉ុន្តែសំណាងល្អ វាហាក់ដូចជាមិនសូវមានសភាពធ្ងន់ធ្ងរ។ទោះបីជាយ៉ាងណាក៏ដោយ ករណីនៃមេរោគឆ្លង នៅតែមានកម្រិតខ្ពស់ ហើយបច្ចុប្បន្ននេះ «មេរោគអូមីក្រុងបំបាំងកាយ»បាននឹងកំពុងចោទជាសំណួរ ដោយសារតែសមត្ថភាពជាក់ស្តែងរបស់វា ក្នុងការជៀសវាងការឃើញមើលរបស់ម៉ាស៊ីន PCR។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមេរោគបម្លែងខ្លួនថ្មីរង ប្រភេទ BA.2 ត្រូវបានគេស្គាល់ថាជា «អូមីក្រុងបំបាំងកាយ» ដូចដែលត្រូវបានគេរាយការណ៍ថា មេរោគប្រភេទនេះ អាចគេចផុតពីការមើលឃើញនៃការធ្វើតេស្ត PCR ។នេះជាការព្រួយបារម្ភ ព្រោះការធ្វើតេស្ត PCR គឺសំខាន់ដើម្បីមើលឃើញមេរោគកាន់តែច្បាស់។
ក្នុងករណីនេះ BA.2 មានភាពខុសប្លែកគ្នាបន្តិចបន្តួចទៅនឹងប្រភេទរង BA.1 ដែលការធ្វើតេស្ត PCR មានលក្ខណៈពិបាក ព្រោះតែមើលមិនឃើញ៕ កាលពីសប្តាហ៍មុន ប្រទេសដាណឺម៉ាកបានរាយការណ៍ថា មេរោគបម្លែងខ្លួនថ្មីរងប្រភេទនេះ ត្រូវបានរកឃើញ ជិតពាក់កណ្តាលនៃករណីរបស់ប្រទេស ហើយថានៅពេលដែលករណីមេរោគប្រភេទនេះកើនឡើង បានធ្វើឱ្យករណីឆ្លងសរុប បានកើនឡើងដល់កម្រិតខ្ពស់បំផុត៕
ប្រភព៖ mirror
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]