បរទេស៖ មិនត្រឹមតែជាតារាដ៏ល្បី ដែលធ្វើឲ្យទស្សនិកជនតាមដានពីសកម្មភាពការងារតែប៉ុណ្ណោះ តែ ជីវិតរស់នៅឯកជនរបស់ តារាស្រី Angelina Jolie ក៏ត្រូវបានគេឯងចាប់អារម្មណ៍ ជាពិសេស ទៅលើសមាជិកក្រុមគ្រួសារទាំងមូល តែម្ដង។ 

ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះ ក៏ត្រូវបានអ្នកប្រមាញ់រូបថត ចាប់បានរូបភាព ដែលបានបង្ហាញខ្លួនជាមួយនឹងកូនស្រីពៅរបស់ខ្លួន នៅពេលដែលអ្នកទាំងពីរបានចូលក្នុងហាងមួយកន្លែង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មនុស្សជាច្រើន បានយកចិត្តទុកដាក់ទៅលើកូនស្រីពៅរបស់នាង Vivienne យ៉ាងខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បច្ចុប្បន្ននេះ កូនស្រីរបស់តារាស្រីរូបនេះ ពិតជាមានការផ្លាស់ប្ដូរ ទៅជាក្មេងស្រីវ័យជំទង់ និងមុខមាត់ស្រស់ស្អាតគួរឲ្យស្រលាញ់ ខណៈដែលទើបតែមានអាយុ ១៣ តែប៉ុណ្ណោះ ជាពិសេស នាងត្រូវបានគេមើលឃើញថា កាន់តែធំឡើងខ្ពស់ ដូចជាម្ដាយរបស់នាង​ ទាំងស្ទាយ៍តែងខ្លួន ក៏ដូចជា ទម្រង់មុខ​ទៀតផង៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 កូនស្រី Angelina Jolie
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី
 កូនស្រី Angelina Jolie
 កូនស្រី Angelina Jolie
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]