ហុងកុង៖ ថ្មីនេះ ស្រាប់តែមានដំណឹងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីតារាសម្តែងស្រី ប្រចាំTVB នាង Ali Lee ដែលត្រូវបានគេលើកឡើងថា រូបនាងបានទាក់ទងជាមួយនឹងមហាសេដ្ឋីម្នាក់​ ខណៈដែលខ្លួន កំពុងតែមានមិត្តប្រុស។ 

ក្នុងនោះដែរ យោងតាមប្រភពព័ត៌មានដ៏ល្បី បានរៀបរាប់ថា ខណៈពេលដែលតារាស្រីរូបនេះ មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងប្រុសមួយរូប នាងបានប្រើឈ្មោះការងារ ដើម្បីណាត់ជួបអ្នកជំនួញម្នាក់ នៅសណ្ឋាគារ ដែលខាងសារព័ត៌មានក៏បានចុះផ្សាយរូបថតជាច្រើនសន្លឹក ពីការណាត់គ្នា ជាមួយនឹងការអបអរបុណ្យណូអែល ព្រមទាំងចេញទៅកម្សាន្តជាមួយគ្នា ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ មិត្តភក្តិជិតស្និទ្ធម្នាក់ របស់ Ali Lee ថែមទាំងបានលាតត្រដាង ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា តារាស្រីរូបនេះ បានទទួលយកការចាប់ចិត្តពីអ្នកជំនួញមានទ្រព្យ មុនពេលបែកគ្នាជាមួយមិត្តប្រុស កាលពីឆ្នាំមុន ។ 

យ៉ាងណាមិញ មុនពេលមានពាក្យចចាមអារ៉ាមបែបនេះ តារាស្រី Ali Lee ធ្លាប់បាននិយាយថា នាងគ្រាន់តែមានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយគ្នាតែប៉ុណ្ណោះ គឺចាប់ពីឆ្នាំ ២០២០ រហូតមកដល់ពេលនេះមិនដែលមានទំនាក់ទំនងស្នេហាអ្វីនោះឡើយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ali Lee
Ali Lee
Ali Lee
Ali Lee
Ali Lee
Ali Lee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]