សេអ៊ូល៖ នៅថ្ងៃទី ២៥ ខែមករា BLACKPINK បានជួបជុំជាលើកដំបូងក្រោយបាន សម្រាកមានសកម្មភាព ក៏ដូចជាការងាររៀង ៗ ខ្លួន ដោយបានធ្វើការ ឡាយស្រ្ទីម ជួបជាមួយអ្នកគាំទ្រអនឡាញរបស់ពួកគេតាមរយៈវេទិកា Weverse ។
ក្នុងព្រឹត្តិការណ៍នោះ Jisoo Jennie Lisa និង Rosé បាននិយាយ ពីសកម្មភាពរៀងៗខ្លួន និងកាលវិភាគរបស់ពួកគេ ដោយទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ K-pop ជាពិសេស BLINKs (អ្នកគាំទ្រ BLACKPINK ) តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃដដែល Jisoo បានប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្ររបស់នាង និងនិយាយអំពីសកម្មភាពជាតារាទោលដែលទន្ទឹងរង់ចាំជាច្រើនរបស់នាង។ ក្នុងកំឡុងពេលនោះ អ្នកគាំទ្រម្នាក់បានបង្ហាញភាពក្លាហាន ហើយបានសួរតារាស្រីរូបនេះថា៖
ដោយភ្លាមៗនោះ ម្ចាស់បទ «Ice Cream» មិនស្ទាក់ស្ទើរក្នុងការឆ្លើយ ធ្វើឲ្យអ្នកគាំទ្រញញឹមស្រស់តែម្តង ជាមួយនឹងចម្លើយយ៉ាងពេញចិត្តមួយទំហឹង ដោយបានលើកឡើងថា៖
ជាលទ្ធផល BLINKS បានបង្ហាញពីក្តីរំភើប និងរីករាយរបស់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែល Jisoo បានបញ្ជាក់ជាផ្លូវការនូវការចេញបទចម្រៀងទោលរបស់នាង ដែលបង្ហាញថាអ្នកគាំទ្រជាច្រើនកំពុងរង់ចាំនាងជាយូរមកហើយ ជាពិសេសនាងគឺជាសមាជិកតែម្នាក់គត់ក្នុងចំណោមក្រុម ដែលមិនទាន់បង្ហាញខ្លួនជាអ្នកចម្រៀងទោល៕
ប្រភព៖ kpopstarz.com
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]